ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់អំណោយជូនកសិករ ១១១៨គ្រួសារ និងសិស្សវិទ្យាល័យ ១១១៨នាក់ ស្ថិតនៅក្នុងសហគមន៍កសិករសែនជ័យ

2022/12/26 06:21:39 pm        375

កំពង់ចាម៖ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជន​បង្គោល​ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម តំណាង​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានជួប​សំណេះសំណាល និង​ចែកអំណោយ​ជូន​ប្រជាកសិករ​ចំនួន ១១១៨គ្រួសារ និង​សិស្សវិទ្យាល័យចំនួន ១១១៨នាក់ ស្ថិតក្នុងសហគមន៍កសិករសែនជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានចែកជូន​ប្រជាកសិក​រ​រួមមាន៖ ជីកសិកម្មសម្រាប់បំប៉នស្រូវ ​និងដំណាំ​ផ្លែឈើផ្សេងៗ រីឯសិស្សានុសិស្ស​ម្នាក់ៗ ទទួលបានប៊ិច១ ខ្មៅដៃ៥ ប្រដាប់ខួងខ្មៅដៃ១ ​ជ័រលុប១ បន្ទាត់១​ កាបូបដាក់ប៊ិច១ កាបូបស្ពាយ១ ដបទឹក១ និងសៀវភៅ៥ក្បាល។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំ​ការសួរសុខទុក្ខ ​និងការនឹករលឹកពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​និងលោកជំទាវ ​ដល់ប្រជាកសិករ ​និងសិស្សានុសិស្ស។

ឯកឧត្តម ក៏បានសំណេះសំណាល និងពន្យល់ប្រជាកសិករ និងសិស្សានុសិស្ស អំពីសារៈសំខាន់ និង​ផលប្រយោជន៍ នៃការធ្វើកសិកម្មជាប្រព័ន្ធតាមរយៈសហគមន៍កសិកម្ម ​ជាមួយនឹងវិស័យឯកជន និងស្ថាប័នរដ្ឋដែលពាក់ព័ន្ធ ដើម្បីធានា​បាននូវភាពជោគជ័យ​ក្នុងការប្រកបមុខ​របរ​កសិកម្ម​នៅ​តាមជនបទ។ ការធ្វើកសិកម្មជាប្រព័ន្ធបែបនេះ ​និងជួយកាត់បន្ថយបញ្ហាទុក្ខលំបាកជាច្រើន​របស់​ប្រជាកសិករ ជាពិសេសការចំណាយក្នុងការធ្វើផលិតកម្មកសិកម្ម ​ការខ្វះខាតនូវបច្ចេកទេស ទុន និង​ការធានាបាននូវបរិមាណ​ និងគុណភាព ក្នុងការផ្គត់ផ្គង់កសិផលដល់ទីផ្សារ។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សដែលមានចំណង់ចំណូល​ចិត្ត​ចំពោះវិស័យកសិកម្ម ​គួរជ្រើសរើសសិក្សាយកមុខវិជ្ជាកសិកម្ម ដើម្បីរួមចំណែក​ជាមួយ​រាជ​រដ្ឋា​ភិបាល ក្នុងការជម្រុញវិស័យកសិកម្មក្នុងប្រទេស ឱ្យកាន់តែមាន​សក្ដានុពល ​និង​កាលានុវត្តភាព​នៃការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង ​បង្កើនប្រាក់ចំណូល និង​លើកស្ទួយជីវភាព​សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង។

ឯកឧត្តម បានថ្លែងថា "អ្វីៗអាចសម្រេចទៅបាន ​គឺមកពីកត្តាមនុស្សជាចម្បង​ មនុស្សជាអ្នកគិត មនុស្សជាអ្នកធ្វើ ​បើយើងមានធនធានមនុស្ស ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍរីកចម្រើន"។

ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា "ដើម្បីធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជា​ មានការអភិវឌ្ឍ​រីកចម្រើន ចាំបាច់​ត្រូវមានធនធានមនុស្សដែលមានជំនាញច្បាស់លាស់​លើវិស័យកសិកម្ម ដើម្បីទាក់ទាញ​ស្រូបយក ​ការវិនិយោគលើវិស័យកសិកម្មទាំងក្នុងស្រុក ​និងមកពីបរទេស"។

ក្រុមការងារជនបង្គោលចុះជួយ ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម ​ក្រោមការដឹកនាំរបស់ ឯកឧត្ដម​បណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពី ​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារ​បានរួម​ចំណែកយ៉ាងច្រើន ​ក្នុងការជួយដល់កិច្ចការមនុស្សធម៌ មានដូចជា​ វិស័យសុខាភិបាល វិស័យ​អប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ​ ជូនប្រជាពលរដ្ឋនៅជនបទរួមមាន ការ​កសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ​ប្រលាយទឹក ស្រះទឹក ការដាំកូន​ឈើ​លម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត ដើម្បីរួមចំណែកជាមួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm