បាល់ទាត់៖ អ្នកចាត់ការក្លិប Tottenham Hotspur លោក Antonio Conte បានរអ៊ូរទាំមិនសប្បាយចិត្តនៅពេលដែលកីឡាករមានពេលសម្រាកតិចពេក ក្រោយចប់បេសកកម្មរបស់ខ្លួននៅ World Cup។ លោក Conte បាននិយាយថា លោកប្រហែលជាត្រូវជ្រើសរើសកីឡាករដែលមិនបានលេង World Cup ឱ្យលេងទល់នឹង Brentford ក្នុងថ្ងៃ Boxing Day ថ្ងៃចន្ទនេះ។
កីឡាករដែលពាក់ព័ន្ធនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup រវាងបារាំង និងអាហ្សង់ទីនដូចជាអ្នកចាំទីបារាំង Hugo Lloris និងខ្សែការពារ Cristian Romero ច្បាស់ណាស់នឹងអវត្តមានពីការប្រកួតនេះ។ អតីតអ្នកចាត់ការ Chelsea រូបនេះបន្តទៀតថា នេះជាលើកដំបូងដែល World Cup ត្រូវបានរៀបចំឡើងក្នុងចន្លោះរដូវកាល ដែលធ្វើឱ្យកីឡាករពិបាកនឹងប្រមូលអារម្មណ៍នៅពេលត្រលប់មកវិញ ហើយ Premier League គួរតែមានពេលសម្រាកយូរជាងនេះ។
កីឡាករសំខាន់ៗផ្សេងទៀតរបស់ Spurs ដែលនឹងអវត្តមានមានដូចជា Rodrigo Bentancur ដោយសាររបួស និងជាប់ពិន័យ ខណៈខ្សែប្រយុទ្ធប្រេស៊ីល Richarlison និង Luca Moura សុទ្ធតែមានរបួស។ Spurs បច្ចុប្បន្នកំពុងឈរលេខ៤ មាន ២៩ពិន្ទុតាមពីក្រោយ Newcastle ១ពិន្ទុនៅពីលើ Manchester United ៣ពិន្ទុ។ បន្ទាប់ពីជួប Brentford ថ្ងៃនេះ Spurs នឹងបន្តជួបជាមួយ Aston Villa ថ្ងៃទី១ ឆ្នាំថ្មី និងបីថ្ងៃបន្ទាប់ជួប Crystal Palace៕
អត្ថបទ៖នាង សុភាវុធ