Wolves ខ្ចី​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Matheus Cunha ពី Atletico Madrid

2022/12/26 07:17:18 pm        118

​បាល់ទាត់៖ ​ក្លិប​អង់គ្លេស Wolverhampton Wanderers បានសំរេច​ក្នុងការ​ចុះហត្ថលេខា​នាំយក​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Matheus Cunha ពី​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ដល់​ចប់​រដូវ​កាល​។

​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​នឹងចូលរួម​ជាមួយ Wolves នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកចំហរ​នៅ​ថ្ងៃទី១ ខែមករា​ខាងមុខ ជាមួយនឹង​កិច្ចសន្យា​ដែល​ចងភ្ជាប់​ជាមួយនឹង​លក្ខខណ្ឌ​ទិញ​ផ្តាច់​ជា​កីឡាករ​របស់ Wolves ដល់​ឆ្នាំ២០២៧​។ ​​Matheus Cunha បាន​ចូលរួម​ជាមួយ Atletico Madrid នៅ​ខែសីហា​ ឆ្នាំ២០២១ ស៊ុត​បញ្ចូល​ទី​បាន ៦គ្រាប់​នៅ La Liga ក្នុងការ​បង្ហាញខ្លួន ៤០ប្រកួត តែ​ភាគ​ច្រើនជាង​កីឡាករ​បម្រុង​ប៉ុណ្ណោះ​។ ​​មុន​មកដល់ Atletico Madrid, Matheus Cunha ធ្លាប់​ចំណាយពេល​ប្រកប​អាជីព​នៅ​ទឹកដី​អាល្លឺម៉ង់​ក្របខណ្ឌ Bundesliga ជាមួយ RB Leipzig ពី​ឆ្នាំ២០១៨ ដល់ ២០២០ មុន​ផ្លាស់​ទៅកាន់ Hertha Berlin​។

​​Matheus Cunha ត្រូវបាន​កោះហៅ​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដំបូង​កាលពី​ខែកញ្ញា​ ឆ្នាំ២០២១ ក្នុងជំនួប​ដែល​ប្រេ​ស៊ី​ល​យកឈ្នះ​ស៊ី​លី ១-០ ក្នុង​វគ្គ​ជម្រុះ World Cup​។ មួយខែ​ក្រោយមក Cunha គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ជ័យជំនះ​ឱ្យ​ក្រុម U23 ប្រេ​ស៊ី​ល​ឈ្នះ​មេដាយមាស​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ​ប្រេ​ស៊ី​ល​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm