អគ្គស្នងការដ្ឋាននគរបាលជាតិធ្វើសមយុទ្ធរបៀបពន្លត់អគ្គិភ័យនិងសង្គ្រោះ ដើម្បីពង្រឹងសមត្ថភាពបន្ថែម

2022/12/26 08:26:11 pm        505

ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានបន្តសហការជាមួយធនាគារស្ថាបនា ​បើកការធ្វើលំហាត់​សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅអគារស្ថាបនា ដែលមាន​ទីតាំងស្ថិតនៅតាមបណ្ដោយ​មហាវិថី​ព្រះនរោត្តម​ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងដឹកនាំធ្វើលំហាត់សមយុទ្ធនោះ ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ​ពន្លត់អគ្គិភ័យ​ និងសង្គ្រោះ លើកឡើងថា ការធ្វើសមយុទ្ធនៅ​ពេល​នេះ គឺដើម្បីឲ្យបុគ្គលិកនៅក្នុងអគារចេះអំពីវិធានការបង្ការ ​និងពន្លត់អគ្គិភ័យបឋម​ដោយ​ខ្លួនឯង និង​ចេះ​ជម្លៀស​ខ្លួនចេញពីកន្លែងកើតហេតុ ​ព្រមទាំងផ្សាភ្ជាប់ជាមួយជំនាញរបស់​សមត្ថកិច្ច​ជាដើម។

ជាមួយគ្នានោះដែរឧត្តមសេនីយ៍ឯក នេត វន្ថា ក៏បានសំណូមពរដល់អ្នកគ្រប់គ្រង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិទាំងអស់ ​ត្រូវអនុវត្តវិធានការបង្ការ ពន្លត់អគ្គិភ័យនេះ ឲ្យមាន​ប្រសិទ្ធភាពសុវត្ថិភាពខ្ពស់ ​និងត្រូវអនុវត្តតាមច្បាប់បទដ្ឋានគតិយុត្តអគ្គិភ័យ ដែលមានចែង​នៅក្នុង​ប្រទេសកម្ពុជាផងដែរ។

ថ្លែងនៅក្នុងពិធីនោះដែរលោក Kenji Kuroki អនុប្រធាននាយកប្រតិបត្តិ ​នៃធនាគារស្ថាបនា បាន​លើកឡើងថា ​ដោយមើលឃើញពីសារៈសំខាន់ក្នុងការបង្ការ ទប់ស្កាត់ ​និងសង្គ្រោះគ្រោះអគ្គិភ័យ ហេតុដូច្នេះហើយធនាគារស្ថាបនា ​ក៏បានស្នើសុំកិច្ចសហការពីនាយកដ្ឋាន​នគរបាលបង្ការ ពន្លត់​អគ្គិភ័យ និងសង្គ្រោះ ដើម្បីបង្ហាត់បង្ហាញដល់បុគ្គលិករបស់ធនាគារ​ អំពីវិធីសាស្ដ្របង្ការ និង​សង្គ្រោះផ្សេងៗ នៅពេលមានហេតុការណ៍កើតឡើងជាយថាហេតុ។

លោក បន្ដទៀតថា ដោយសារតែអគារធនាគារស្ថាបនា ​មានកម្ពស់រហូតដល់១៩ជាន់ និងជម្រៅទៅ​ក្រោមដី៤ជាន់​ ជាមួយបុគ្គលិកជិត ១,០០០នាក់នោះ ​លោកមើលឃើញថា ការយល់ដឹងអំពីវិធី​សាស្ដ្រ​ទាំងអស់នេះ គឺជារឿងសំខាន់បំផុត។

លោកបញ្ជាក់ថា ​ធនាគារស្ថាបនា ​គឺតែងសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើលំហាត់​សមយុទ្ធនេះជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើង​នៅទូទាំងប្រទេស ចំនួន​៦១៨លើក លើ៦៧០លើក ថយចុះ៥២លើក ​បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះបានបណ្ដាលឲ្យមនុស្សស្លាប់ ​១៧នាក់ លើ២៤នាក់, របួស ៥៩នាក់ លើ៣៥នាក់, ឆេះផ្ទះចំនួន៦៩៧ខ្នង, តូបចំនួន១០៩។ ដើមចម​ដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ​ គឺបណ្ដាលមកពី អគ្គិសនី ៤១.៥៥ភាគរយ, ប្រើប្រាស់​ភ្លើង ៣៨.២៤ភាគរយ ​និងក្ដាប់មិ​នបាន ២០.២១ភាគរយ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm