បាល់ទាត់៖ លោក Thomas Frank នឹងបន្តជាអ្នកចាត់ការក្លិប Brentford រហូតដល់ឆ្នាំ២០២៧។ បុរសវ័យ ៤៩ឆ្នាំរូបនេះទើបតែទទួលបានកិច្ចសន្យាថ្មីពីកាលខែមករាដើមឆ្នាំ២០២២ ដែលមានសុពលភាពដល់ឆ្នាំ២០២៥។
អ្នកចាត់ការសញ្ជាតិដាណឺម៉ាករូបនេះបានដឹកនាំ Brentford ឡើងមកកាន់ក្របខណ្ឌកំពូល English Premier League កាលពី ១៨ខែមុន ដោយបានបញ្ចប់ការទន្ទឹងរង់ចាំរបស់ Brentford ឡើងមកកាន់ក្របខណ្ឌកំពូលអង់គ្លេសរយៈពេល ៧៤ឆ្នាំ និងបានបញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ ១៣ ផងដែរ។ បច្ចុប្បន្ន Brentford កំពុងឈរលេខ ១០ ដោយនឹងត្រូវជួបជាមួយ Spurs នៅថ្ងៃទី២៦ ខែធ្នូនេះ។ រំលឹកថា លោក Thomas Frank បានចូលមកដឹកនាំ Brentford កាលពីឆ្នាំ២០១៨ ដោយបានចាកចេញពីតំណែងជំនួយការលោក Dean Smith នៅ Aston Villa៕
អត្ថបទ៖នាង សុភាវុធ