ក្រសួងពាណិជ្ជកម្ម នឹងបង្កើតគោលនយោបាយជាតិ«ម្រេច» ដើម្បីជំរុញការដាំម្រេចសម្រាប់នាំចេញ

2022/12/26 09:51:46 pm        794

ភ្នំពេញ៖ ក្រសួងពាណិ​ជ្ជកម្ម គ្រោងរៀបចំគោលនយោបាយជាតិស្តីពី «​ម្រេច» ​ដើម្បីបង្កើនប្រសិទ្ធិ​ភាពនៃប្រកួតប្រជែងទីផ្សារ​អន្តរជាតិ ​និងបង្កើននូវតម្លៃ​បន្ថែមក្នុងខ្សែច្រវាក់​ផលិតកម្ម​ម្រេច​កម្ពុជា​។​

ឯកឧត្តម វ៉ា រុតសាន ប្រធានក្រុមទីប្រឹក្សានៃក្រសួងពាណិជ្ជកម្ម ​មានប្រសាសន៍ថា​​ ក្រសួង​ពាណិជ្ជកម្ម ​នឹង​ជំរុញ​ការ​រៀបចំ​គោល​នយោបាយ​ជាតិស្តីពី«​ម្រេច» ​ក្នុងគោលដៅ​បង្កើន​ឧត្តមភាពប្រកួតប្រជែងរបស់​កម្ពុជាឱ្យអស់លទ្ធភាព ។ ​ការបង្កើតគោលនយោបាយជាតិម្រេចនេះ គឺផ្តោត​​លើការអភិវឌ្ឍផ្ទៃដីដំាដុះម្រេចសរីរាង្គ ឬដាំម្រេចសុវត្ថិភាពខ្ពស់។

ឯកឧត្តម វ៉ា រុតសាន ​មានប្រសាសន៍ថា​ កម្ពុជា អាចអភិវឌ្ឍន៍​ដីដាំម្រេចសរីរាង្គបាន ។ នេះ ជា​ឧត្តមភាព​របស់​កម្ពុជា​ ដែល​អាចដកស្រង់យក​ចំណុចខ្លាំង​មក​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ម្រេច​របស់កម្ពុជា​ឱ្យ​អស់លទ្ធភាព។

សម្រាប់គោលនយោបាយជាតិម្រេចនេះ​ គឺមានលក្ខណៈមិនខុសគ្នា​​ពីគោលនយោបាយ​ជាតិ​ស្តីពីស្វាយចន្ទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្មានឡើយ។ ​គោលនយោបាយទាំងនេះ​ បង្កើតឡើងដើម្បីបង្កើនទិន្នផលដំណាំ, កាត់​បន្ថយថ្លៃដើម, បង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្ម, ​ជំរុញការវិនិយោគ និងជំរុញការនាំ​ចេញជាដើម។

ជុំវិញ​បញ្ហាកសិកម្មកម្ពុជានេះ​ ឯកឧត្តម វ៉ា រុតសាន លើកទឹកចិត្តដល់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេសវិស័យឯកជនត្រូវខិតខំរៀបចំនិងធ្វើយ៉ាងម៉េច​ឱ្យមានតម្លៃបន្ថែមក្នុងផលិតកម្ម​ និង​ដំណើរ​ការចេញនាំម្រេចទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែប្រសើរ។

សម្រាប់គោលនយោបាយជាតិស្តីពីម្រេចដែលក្រសួងពាណិជ្ជកម្ម​រៀបចំឡើងនេះ សហព័ន្ធម្រេច​ និង ​គ្រឿងទេសកម្ពុជា បានត្រៀមខ្លួនជាស្រេច​ ក្នុងការចូលរួមផ្តល់ធាតុចូល​ និងជួយ​សម្រប​សម្រួល​ទីផ្សារក្នុងនិងក្រៅស្រុក ។

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច​ និង គ្រឿងទេសកម្ពុជា បានលើកឡើងថា នៅ​ពេល​ភាគីពាក់ព័ន្ធ​ទាំងអស់សហការគ្នា​ រួមមានទាំងផលិតករ​ ក្រុមហ៊ុនកែច្នៃនាំចេញ ក្រុមហ៊ុន​ផ្គត់ផ្គង់ផលិត-សេវាក្នុងវិស័យកសិកម្មឧស្សាហកម្ម​ រួមគ្នាអនុវត្តគោលនយោបាយជាតិស្តីពី«​ម្រេច»នោះ វានឹង​ធ្វើឱ្យវិស័យម្រេចកម្ពុជាកាន់តែរីកចម្រើន​ ខណៈដែលកម្ពុជា​កំពុងបើកទីផ្សារ​សេរីជាមួយប្រទេសក្នុងពិភពលោកជាបន្តបន្ទាន់។

របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានបង្ហាញថា ក្នុងឆ្នាំ២០២១ កម្ពុជាមាន​ផ្ទៃដីដាំដុះម្រេចសរុប​ ៦, ៩៣៥ហិកតា ​ដែលផ្តល់ទិន្នផល​បាន ១៨ ៣៧៣តោន។

សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២២ កម្ពុជានាំចេញបាន ​១៨ ០០០តោន​។​ ក្នុងនោះ ទីផ្សារធំជាង​គេ​របស់​កម្ពុជា គឺប្រទេសវៀតណាម​ ខណៈអាល្លឺម៉ង់ស្ថិតនៅលេខ២។

ម្រេចកម្ពុជាបានចូលដល់ទីផ្សារប្រទេសចំនួន១៧​ ក្នុងពិភពលោក ដែលក្នុងនោះ​មានប្រទេស​វៀតណាម ​សហរដ្ឋអាម៉េរិក កាណាដា​ សហភាពអឺរ៉ុប តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន អ៊ីស្រាអែល និងប្រទេសឥណ្ធា​ ជាដើម៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm