ភ្នំពេញ៖ បន្ទប់ជួលកម្មករចំនួន៨ រងការខូចខាតធ្ងន់ធ្ងរ ដោយសារគ្រោះអគ្គិភ័យឆាបឆេះ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនៅ តែមិនមានរងគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្រោយពេលកើតកើតហេតុ អាជ្ញាធរ និងក្រុមរថយន្តពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ តែដោយដោយសារស្ថានផ្លូវតូចចង្អៀតពិបាកចូល ទើបបណ្តាលឱ្យអគ្គិភ័យបន្តរាលដាលទៅបន្ទប់ផ្សេងៗ។
ទោះជាបែបនេះក្តី រហូតមកដល់ពេលនេះក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ។

