ក្រុម​ផ្តល់ជំនួយ​បរទេស​បាន​ផ្អាក​ការងារ​ បន្ទាប់ពី​ក្រុម​តា​លី​បង់​ហាមប្រាម​បុគ្គលិក​ស្ត្រី​មិន​ឲ្យ​ធ្វើ​ការងារ

2022/12/26 10:12:13 pm        400

​អាហ្វហ្គានីស្ថាន៖ អង្គការ​មិនមែន​រដ្ឋាភិបាល ​(NGO) ធំៗ​ចំនួន​៥ បាន​ផ្អាក​ការងារ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​ក្រុម​តា​លី​បង់​បាន​ហាមប្រាម​ស្ត្រី​មិនឱ្យ​ធ្វើ​ការងារ​។ អង្គការ Care International ជា​ក្រុមប្រឹក្សា​ជនភៀសខ្លួន​ប្រទេស​ន័​រវេ​ស (NRC) និង​អង្គការ Save the Children បាន​និយាយថា ពួកគេ​មិនអាច​បន្តការងារ​បាន​នោះទេ ​បើ​គ្មាន​បុគ្គលិក​ស្ត្រី​របស់​យើង​។

គណៈកម្មាធិការ​ជួយសង្គ្រោះ​អន្តរជាតិ​ក៏បាន​ផ្អាក​សេវា​របស់ខ្លួន​ផងដែរ ខណៈ​ក្រុម​សង្គ្រោះ​ឥស្លាម​បាន​និយាយថា ខ្លួន​កំពុង​ផ្អាក​ការងារ​ភាគច្រើន​។ ក្រុម​តា​លី​បង់​ដែល​កំពុង​កាន់អំណាច​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាននឹងកំពុង​ដាក់​គំនាប​លើ​សិទ្ធិ​ស្ត្រី​ជា​បន្តបន្ទាប់​។ សេចក្តីប្រកាស​ចុងក្រោយ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ក្រុម​តា​លី​បង់​បាន​ហាមប្រាម​ស្ត្រី​ មិនឱ្យ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​។ លោក Abdel Rahman Habib អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​របស់​ក្រុម​តា​លី​បង់ បាន​ចោទ​បុគ្គលិក​ស្ត្រី​នៅ​ក្រុម​អង្គការ​ផ្តល់ជំនួយ​បរទេស ​ពី​ការបំពានច្បាប់​ស្លៀក​សំលៀកបំពាក់​ និង​កន្សែង​រុំ​មុខ​។ ក្រុមតា​លី​បង់បាន​គំរាម​លុបចោល​អាជ្ញាប័ណ្ណ​របស់​អង្គការ​ណា ​ដែល​មិន​គោរព​តាម​បម្រាម​នេះ​។ ក្រុម​ផ្តល់ជំនួយ​មួយចំនួន​បាន​និយាយ​រិះគន់ និង​ទាមទារ​ឱ្យ​ស្ត្រី​ត្រូវបាន​អនុញ្ញាតឱ្យ​បន្តធ្វើ​ការងារ​។

ប្រធាន​អង្គការ Care, NRC និង​អង្គការ Save the Children បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា អង្គការ​មិនអាច​ចូល​ទៅដល់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់លាន​នាក់ ​ដែល​ត្រូវ​ការ​ជំនួយ​ចាំបាច់​ចាប់តាំងពី​ខែសីហា ឆ្នាំ២០២១ បាន​នោះទេ ប្រសិនបើ​គ្មាន​បុគ្គលិក​ជា​ស្ត្រី​។ លោក Ramiz Alakbarov អ្នកសម្របសម្រួល​ជាន់ខ្ពស់​ផ្នែក​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិបាន​និយាយថា អង្គការសហប្រជាជាតិ​កំពុង​ព្យាយាម​ធ្វើឱ្យ​ការដាក់​បម្រាម​នេះ​ដកចេញ​វិញ ព្រោះ​វា​ជា​បន្ទាត់​ក្រហម​សម្រាប់​សហគមន៍​មនុស្សធម៌​ទាំងមូល​។ លោក​បាន​ប្រាប់​សារព័ត៌មាន BBC ថា អង្គការសហប្រជាជាតិ​អាច​បញ្ឈប់​ការផ្តល់​ជំនួយ​មនុស្សធម៌​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រសិនបើ​អាជ្ញាធរ​ក្រុម​តា​លី​បង់​មិន​លុបចោល​សេចក្តីប្រកាស​របស់​ពួកគេ ​ដែល​ហាមប្រាម​បុគ្គលិក​ផ្តល់ជំនួយ​ស្ត្រី។ ប៉ុន្តែ​លោក Alakbarov បាន​និយាយថា វា​នៅតែ​មិន​ច្បាស់​ថា ​តើ​ក្រុម​តា​លី​បង់មានបំណង​ចង់បាន​អ្វី​តាម​ការប្រកាស​របស់ខ្លួន​នោះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm