
អន្ដរជាតិ៖ យោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍រដ្ឋជប៉ុន NHK បានឲ្យដឹងថា ព្រិលធ្លាក់ខ្លាំងបន្តកើតមាននៅតាមតំបន់ឆ្នេរនៅភាគខាងជើង និងភាគខាងលិចប្រទេសជប៉ុន ចាប់តាំងថ្ងៃទី ១៧ ខែធ្នូរហូតមក ដោយបានសម្លាប់មនុស្ស ១៧នាក់ និងមនុស្ស ៨៧នាក់ផ្សេងទៀត រងរបួស គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ។ NHK រាយការណ៍ថា តំបន់ជនបទនៅខេត្ត Niigata មានព្រិលធ្លាក់កម្រាស់ ១.២០ម៉ែត្រ។
ព្រិលដ៏ក្រាស់នេះ បានកាត់ផ្តាច់ចរន្តអគ្គិសនីនៅទូទាំងខេត្ត ចាប់តាំងពីថ្ងៃសៅរ៍រហូតមក ហើយផ្ទះសម្បែងប្រជាពលរដ្ឋប្រហែល ២ពាន់ខ្នង នៅតែគ្មានថាមពលប្រើប្រាស់ គិតត្រឹមល្ងាចថ្ងៃអាទិត្យ៕
