
អន្ដរជាតិ៖ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន រួមជាមួយឆ្មាំជាតិអ៊ុយក្រែន បានធ្វើសមយុទ្ធយោធានៅលើទីតាំងមិនបានប្រាប់ឈ្មោះដែលយោធាអះអាងថា នៅជិតព្រំដែនប្រទេសបេឡារុស។
វីដេអូដែល បានបញ្ចេញឃើញកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនហ្វឹកហាត់ការពារការវាយប្រហារពីកងទ័ពអាកាសទៅលើអគាររដ្ឋាភិបាលសំខាន់ៗ។
រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បេឡារុស បានប្រកាសសកម្មភាពយោធារបស់ខ្លួន រួមទាំងការពិនិត្យការត្រៀមខ្លួន និងដាក់ពង្រាយទាហានថ្មីៗរបស់រុស្ស៊ីទៅកាន់ប្រទេសរបស់ពួកគេ៕
