មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូនឆាន់យ៉ាង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីកែលម្អការថែទាំសុខភាពនៅកម្ពុជា

2022/12/27 04:04:54 am        148

ភ្នំពេញ: ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ុនឆាន់យ៉ាង (Soon Chun Hyang University Medical Center) នៃប្រទេសកូរ៉េ ខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីកែលម្អការថែទាំសុខភាពនៅកម្ពុជា ដោយផ្អែកលើស្មារតី SCHM «ស្រឡាញ់មនុស្ស» នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។

ពិធីចុះហត្ថលេខាខាងនេះ គឺដើម្បីកែលម្អការថែទាំសុខភាពនៅកម្ពុជា ដោយផ្អែកលើស្មារតី SCHM «ស្រឡាញ់មនុស្ស» ព្រមទាំង ផ្តោតសំខាន់ ក្នុងការផ្តល់ជំនួយសម្ភារៈបរិក្ខារ, កម្មវិធីបណ្តុះបណ្តាល វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នកគ្រប់គ្រង និងសន្និសីទអន្តរជាតិរួម។

ឯកឧត្តមសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូនឆាន់យ៉ាង មកកាន់កម្ពុជា។ កន្លងមកមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូនឆាន់យ៉ាង ធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យព្រះអង្គឌួង និងធ្វើការងាររួមគ្នាលើវិស័យសុខាភិបាល ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ និងសូមថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យ ដែលបន្តកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យព្រះអង្គឌួង ជាមួយនឹងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូនឆាន់យ៉ាង។

ជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យ Kyoil Suh ប្រធានក្រុមប្រឹក្សាភិបាល មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូនឆាន់យ៉ាង បានលើកឡើងថា បេសកកម្មការងាររបស់មន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ត្រាចារ្យបានទទួលរបាយការណ៍ជាច្រើន ប៉ុន្តែថ្ងៃនេះពិតជាមានកិត្តិយស ដោយបានចុះមកកាន់ទីតាំងផ្ទាល់ និងធ្វើទស្សនកិច្ចក្នុងមន្ទីរតែម្តង។ ជាក់ស្តែងនាពេលកន្លងមក ក្រុមការងារឧស្សាហ៍មកកាន់ប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារវិបត្តិកូវីដ-19 ធ្វើឲ្យលោក និងក្រុមការងារ ខកខានមិនបានមកបំពេញបេសកកម្មការងាររបស់ខ្លួន ប្រមាណ២-៣ឆ្នាំចុងក្រោយនេះ និងសូមថ្លែងអំណរគុណដល់ឯកឧត្តម សាស្រ្តាចារ្យ លូ លីឃាង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ តាមរយៈMOU នាថ្ងៃនេះ ជាកាដូមួយដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការ។ យើងចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងឆ្នាំ២០១៨ ជាក់ស្តែងដោយមានការរំខានពីជំងឺរាតត្បាតជាសកលមេរោគកូវីដ-១៩ គឺមានការលំបាកខ្លាំងក្នុងការដំណើរការ។ ជាពិសេសក្នុងកំឡុងពេលនៃMOU យើងបានទទួល គម្រោង និងសិក្សាពីភាគីកម្ពុជា ជាពិសេសលើការបង្កើតផ្នែកគិលានុបដ្ឋាក និងការការពារជំងឺឆ្លងនៅក្នុងមន្ទីរពេទ្យ កិច្ចការទាំងអស់នេះ គឺថ្នាក់ដឹកនាំបានធ្វើការសិក្សារួចរាល់ហើយ។ ក្នុងនាមលោកសាស្ត្រាចារ្យ ជាអ្នកគ្រប់គ្រងលើការងារថែទាំ ក៏ដូចជាគិលានុបដ្ឋាក លោកគិតថាជាទិសដៅមួយដ៏សំខាន់របស់មន្ទីរពេទ្យ ដែលយើងត្រូវយកចិត្តទុកដាក់រួមគ្នា ក្នុងការទប់ស្កាត់នូវការឆ្លងមេរោគនៅក្នុងមន្ទីរពេទ្យ។

ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ លូ លីឃាង ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការជួយ ឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូនឆាន់យ៉ាង និងបានជូនពរលោកសាស្រ្តាចារ្យ រួមនឹងក្រុមការងារ បានទទួលជោគជ័យក្នុងភារកិច្ចថ្មី៕


អត្ថបទ: រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm