ថៃ និង​ឥណ្ឌូនេស៊ី​រកបាន​បី​ពិន្ទុ​រៀងខ្លួន​ ក្រោយ​ឈ្នះ​ហ្វីលីពីន និង​ព្រុយ​ណេ

2022/12/27 10:13:42 am        45

​បាល់ទាត់៖ ​ក្រុម​ដំរី​សឹក​ថៃ​បាន​បន្ត​រកបាន​បី​ពិន្ទុ​ពី​ការប្រកួត​ទី​២ របស់ខ្លួន​តាមរយៈ​ជ័យជំនះ​លើ​ក្រុម​ហ្វីលីពីន ៤-០ ក្នុងការ​ប្រកួត​ពានរ​ង្វាន់​បាល់ទាត់​ជើងឯក​អាស៊ាន AFF Mitsubishi Electric Cup 2022 ពូ​ល A​។

​​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ​បាន​បើក​ការ​នាំមុខ​តាំងពី​នាទី​ទី៣ ដោយ​ការ​តែ​ត​បញ្ចូល​ទី​ពី​បាល់ Freekick របស់ Theeraton Boonmatan មុន​ពេលដែល​ខ្សែប្រយុទ្ធ​ជើងចាស់​រូបនេះ​ដដែល​បន្ថែម​គ្រាប់​ទី២ ​របស់ខ្លួន​មុន​ចប់​វគ្គ​ទី១​។ ​​ក្រុម​របស់លោក Mano Polking មិន​បង្អង់​ដៃ​ឡើយ​ដោយ​រកបាន​ពីរ​គ្រាប់​ទៀត​នៅ​វគ្គ​ទី២ ដោយ Adisak Kraisorn និង Suphanan Bureerat​។ ​​នេះ​ជា​ជ័យជំនះ​ពីរ​ប្រកួត​ផ្ទួនៗ​សម្រាប់​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ​ ដើម្បី​បន្ត​នាំមុខគេ​ក្នុង​ពូ​ល A នេះ​មាន ៦ពិន្ទុ​ពេញ​។

​​ចំណែកឯ​ក្រុម​ជើងឯក​រង ៦សម័យ​ឥណ្ឌូនេស៊ីក៏​មិន​ខក​បី​ពិន្ទុ​ពី​ការប្រកួត​ទី២ របស់ខ្លួន​ដែរ​នៅពេល​ជួប​ជាមួយ​ព្រុយ​ណេដោយ​រកបាន​ជ័យជំនះ​ដោយ​លទ្ធផល ៧-០ ដល់​ទឹកដី​។ ​​ឥណ្ឌូនេស៊ី​បើក​ការនាំ​មុខ​នៅ​នាទី​ទី២០ ដោយ Syahrian Abimanyu មុន​ពេលដែល​ម្ចាស់ផ្ទះ​ព្រុយ​ណេ​សល់​គ្នា​តែ​ ១០នាក់​នៅពេល Mohamad Alinur ទទួលបាន​កាត​លឿង​ពីរដង​បណ្តេញ​ចេញពី​ការប្រកួត​។ ​​ឥណ្ឌូនេស៊ី​ក៏​រកបាន​មួយ​គ្រាប់​ទៀត​មុន​ចប់​វគ្គ​ទី១ ដោយ Sulistyawan ខណៈ​វគ្គ​ទី២ កាន់តែ​ធ្ងន់​សំរាប់​ព្រុយ​ណេ​នៅពេល​ឥណ្ឌូនេស៊ី​បន្ថែម ៥គ្រាប់​ទៀត​។

​​ក្រុម​របស់លោក Shin Tae-yong ដែលជា​ជើងឯក​រង​ឆ្នាំមុន​បន្ត​ឈរ​លេខ២ ក្នុង​ពូ​ល A នេះ​មាន ៦ពិន្ទុ​ពេញ​ដូច​ថៃ​ដែរ​តាម​ពីក្រោយ​ដោយកម្ពុជា និង​ហ្វីលីពីន​មាន ៣ពិន្ទុ​ដូចគ្នា​ ខណៈ​ព្រុយ​ណេ​ក្រោម​គេ​គ្មាន​ពិន្ទុ​រាប់​។ ​​ប្រកួត​បន្ទាប់​ក្នុង​ពូ​ល​នេះឥណ្ឌូនេស៊ី​ត្រូវ​ទទួល​ថៃ ខណៈ​កម្ពុជា​ទទួល​ព្រុយ​ណេ​នៅ​ថ្ងៃទី​ព្រហស្បតិ៍ ​ទី២៩ ខែធ្នូ​ជាមួយគ្នា និង​មានការ​ផ្សាយ​ផ្ទាល់​ផងដែរ​ពី BTV៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am