កីឡា​វាយ​សី​គ្រោង​បញ្ជូន​អត្ត​ព​លិ​ក​ជនពិការ​ទៅ​ហាត់​ក្រៅប្រទេស​ត្រៀម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម២០២៣

2022/12/27 05:23:46 pm        56

​វាយ​សី៖ លោក ព្រំ សា​រ៉ាវុធ គ្រូបង្វឹក​កីឡា​វាយ​សី​ជនពិការ​ជម្រើសជាតិ​កម្ពុជាបាន​ឲ្យ​ដឹងថា ក្រោយ​ឆ្លងកាត់​ការប្រកួត​កីឡា​ជាតិ​ជនពិការលើក​ទី​១ ឆ្នាំ​២០២២ កាលពី​ថ្មីៗ សិទ្ធ​ផល​របស់​កីឡាករមានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​កីឡាការិនី​មាន​កម្រិតដែល​ត្រូវ​ពង្រឹង​បន្ថែម តាមរយៈ​ការចេញ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ដើម្បី​ត្រៀម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​គ្រូបង្វឹក​ដដែល​បន្ដថា ការប្រកួត​កីឡា​ជាតិ​ជនពិការមាន​សារសំខាន់​ណាស់សម្រាប់​សហព័ន្ធ និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដោយសារ​សហព័ន្ធ​ខ្វះ​ធនធាន​កីឡាករ​-​កីឡាការិនី​ជនពិការ​លើ​ប្រភេទ​កីឡា​វាយ​សី​ច្រើន ដូច្នេះ​ព្រឹត្តិការណ៍​នេះគឺជា​ឱកាស​ក្នុងការ​ជ្រើសរើស និង​ស្វែងរក​អត្ត​ព​លិ​ក​ជនពិការយកមក​ហ្វឹកហាត់ ត្រៀម​ការប្រកួត​ប្រចាំ​តំបន់​នេះ​ពេលខាងមុខ។​ ​និយាយ​ពី​គុណ​ផលសម្រាប់​កីឡាការិនី​នៅមានកម្រិត ដោយសារតែ​ទើប​ជ្រើសរើស​យកមក​ហ្វឹកហាត់ ដូច្នេះ​បទពិសោធន៍ និង​បច្ចេកទេស​មាន​តិចតួច​។ ចំពោះ​កីឡាករ​វិញគឺមាន​គុណ​ផល​ខ្ពស់ ព្រោះ​ធ្លាប់​ហ្វឹកហាត់ និង​ធ្លាប់​ឆ្លងកាត់​ការប្រកួត​អន្តរជាតិ ដូចជា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី ឆ្នាំ​២០២២ ជាដើម។

តាមរយៈ​បទពិសោធន៍​ពី​អន្តរជាតិ និង​ការប្រកួត​កីឡា​ជាតិ​ជនពិការ រួមជាមួយ​ការយកចិត្តទុកដាក់រ​បស់​ប្រធាន​សហព័ន្ធ លោក​ជឿជាក់ថា កីឡាករ​-​កីឡាការិនី​វាយ​សី​ជនពិការ​កម្ពុជានឹងមាន​ការរីកចម្រើន​ច្រើន​ទាំង​សិទ្ធ​ផល និង​បច្ចេកទេស សម្រាប់​ត្រៀម​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នាពេលខាងមុខ។​ ​លោក ព្រំ សា​រ៉ាវុធ បន្ដទៀតថា អ្វីដែល​ពិសេស​នោះ នៅ​ដើមឆ្នាំ​២០២៣ ខាងមុខ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជានឹង​បញ្ជូន​អត្ត​ព​លិ​ក​ជនពិការ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​រយៈពេល​វែង ឬ​នៅ​ប្រទេស​ម៉ាឡេស៊ីតាមរយៈ​ការសម្របសម្រួល​ពី​លោក​ Sambenthan Sivaperumal ​នាយក​ប្រតិបត្តិ​ផ្នែក​វាយ​សី​អភិវឌ្ឍន៍អាស៊ី ដែល​មកពី​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី​។

នេះ​គឺជា​ការយកចិត្តទុកដាក់ និង​ជា​ឱកាសល្អ​មួយទៀតសម្រាប់​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេសឆ្ពោះទៅរក​កម្រិត​ខ្ពស់ មុន​ការប្រកួត​មកដល់។​ ​សូមបញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ សហព័ន្ធ​បាន​ត្រៀម​កីឡាករ​-​កីឡាការិនី​កីឡា​វាយ​សី​ជនពិការ ៨​នាក់ ប្រកួត​តាម​វិញ្ញាសា​  ​ដែល​វាយតម្លៃ​តាម​ពិការភាព​របស់​អត្ត​ព​លិ​ក ដើម្បី​ធ្វើការ​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm