សមិទ្ធផល​ផល​ស៊ី​ហ្គេម​បង្ហាញ​ពី​ឆន្ទៈ​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​វិស័យ​កីឡា​ជាតិ

2022/12/27 06:02:51 pm        197

​ស៊ីហ្គេម៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិ​ការ​​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ចាត់​ទុក​សមិទ្ធផល​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ​របស់​កម្ពុជា ដែល​ដណ្តើមបាន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២២ ពិតជា​បាន​បង្ហាញ​នូវ​ឆន្ទៈ​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​វិស័យ​កីឡា​កម្ពុជា​ឲ្យ​បាន​ស្មើមុខស្មើមាត់​ទាំង​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ។ ​

​ការ​លើក​ឡើង​នេះ បន្ទាប់ពី​សម្ដេច​ពិជ័យ​សេនាតំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាពក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​រាជរដ្ឋាភិបាលជូន​គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​-​កីឡាការិនីជយលាភី​មេដាយមាស ប្រាក់ និង​សំរឹទ្ធ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីស្តីការក្រសួង​ការពារជាតិនៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២២ បន្ទាប់ពី​អត្ត​ព​លិ​ក​កម្ពុជាបាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ដណ្ដើមបាន​មេដាយ​សរុប ៦៣​គ្រឿង (​មាស​៩ ប្រាក់​១៣ និង​សំរឹទ្ធ​៤១) ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះកាលពី​ខែឧសភា​កន្លងទៅ​។​

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ដែល​ក្នុងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​ពាំ​នាំនូវ​ប្រាក់រង្វាន់​លើក​ដល់​អ្នក​ទទួលបាន​ជយលាភី។ លើស​ពីនេះ​សម្ដេច​បាន​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​បំផុត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) សហព័ន្ធ​កីឡា​ជាតិ ពិសេស​គ្រូបង្វឹក កីឡាករ-កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ទាំងអស់ ដែល​បានរួម​កម្លាំង​គ្នា រួម​ស្មារតី​គ្នា និង​ការប្តេជ្ញាចិត្ត​ខ្ពស់ ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​គួរ​ជាទី​សាទរ​ជូន​ជាតិ​មាតុភូមិ។​

​ជាមួយគ្នា​នោះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានផ្ដល់​អនុសាសន៍ ៥​ចំណុច​ដើម្បី​ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​បន្ដ​អនុវត្ត និង​យកចិត្តទុកដាក់ដើម្បី​ឆ្ពោះទៅ​ជោគជ័យ​នៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ រួមមាន​៖

១. ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិបន្ត​ពង្រីក​កិច្ចសហការ​ល្អ ហ្វឹក​ហ្វឺន​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​ក្នុង និង​ក្រៅ​ប្រទេស ដើម្បី​បង្កើន​គុណ​ផល​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ដណ្ដើម​មេដាយ​ឲ្យ​បាន​ច្រើន ពិសេស​មន្ត្រី​បច្ចេកទេស​រៀបចំ និង​កាត់សេចក្ដី​ការប្រកួត​។ ជាមួយ​គ្នានេះ ក្រសួង​បន្ត​ផ្ដល់​ថវិកា​គាំទ្រ​ដល់​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​

២. សហព័ន្ធ​កីឡា​ជាតិត្រូវ​ប្រើប្រាស់​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡាឲ្យ​បាន​ត្រឹមត្រូវ តម្លាភាព និង​មាន​ប្រសិទ្ធភាព ព្រមទាំង​កៀរគរ​ថវិកា​ដៃគូ​ឯកជន​បំពេញ​ការខ្វះខាត ដើម្បី​លើក​កម្ពស់​កា​អភិវឌ្ឍ​ប្រភេទ​កីឡា​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​រីកចម្រើន និង​មាន​និរន្តរភាព​។​

៣. គណៈកម្មការ​ជំនាញ​ទាំង​១៤ នៃ​គណៈកម្មាធិការ​ជាតិ CAMSOC ត្រូវ​សហការគ្នា​ឲ្យ​បានល្អ ខិតខំ​ព​ន្លឿ​ន​ការងារ​របស់​ខ្លួន​តាម​តួនាទី​ភារកិច្ច ជំរុញ​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជាស្រេច ​ទៅតាម​ក្របខ័ណ្ឌ​ពេលវេលា​កំណត់ ដើម្បី​ធានា​បាន​ជោគជ័យ​ខ្ពស់​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ ​រៀបចំ​ការ​ប្រកួត​កីឡា​កម្រិត​អន្តរជាតិ​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​នេះ​។ បន្ត​ពង្រឹង​ការប្រកួត​ជើងឯក​ជាតិ និង​ការ​ប្រកួត​កីឡា​ជាតិ​ឲ្យ​កាន់​តែមាន​គុណភាព ឈានទៅរក​ស្ដង់ដា​តំបន់ ដើម្បី​យក​ការប្រកួត​កីឡា​អន្តរជាតិ​មក​រៀបចំ​នៅ​កម្ពុជា​។​

៤. គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​រាជធានី​-​ខេត្តត្រូវ​ពង្រឹង​កិច្ចសហការ​ឲ្យ​បាន​ជិតស្និទ្ធ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ស្របតាម​អភិក្រម “​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​” ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ជាបន្ទាន់ សំដៅ​ធានាបាន​ប្រសិទ្ធភាព​ក្នុងការ​ដឹកនាំ គ្រប់​គ្រង និង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​នៅ​ឆ្នាំ​២០២៣​។​

៥. សូម​អំពាវនាវ​ដល់​វិស័យ​ឯកជន ក្រុមហ៊ុន សហគ្រាស និង​សប្បុរសជន​ទាំងអស់សូម​ចូលរួម​ដល់​មូលនិធិ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ដើម្បី​រួមចំណែក​ដល់​ភាពជោគជ័យនៃ​ការរៀបចំ​ប្រកួត​កីឡា​កម្រិត​អន្តរជាតិ​នេះ​។ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត និង​ប្រជាជន​ទាំងអស់ សូម​ប្រកាន់ខ្ជាប់​នូវ​ស្មារតី “​ប្រជាជន​ម្នាក់​ជា​ម្ចាស់ផ្ទះ​ម្នាក់​” ពិសេស​ប្រជាជន​នៅតាម​រាជ​ធានី​-​ខេត្តដែល​ត្រូវ​ត្រៀម​ទទួល​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ សូម​រៀបចំ​អនាម័យ ថែរក្សា​បរិស្ថាន​ឲ្យ​បានល្អ និង​រៀបចំ​តុបតែង​លម្អ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​មូលដ្ឋាន​របស់ខ្លួន សំដៅ​លើកមុខ​មាត់​កម្ពុ​ជា និង​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​ប្រតិភូ​កីឡា និង​ភ្ញៀវ​អន្តរជាតិ​ទាំងអស់ ដែល​នឹង​អញ្ជើញ​មក​ចូលរួម​ការប្រកួត​នៅ​កម្ពុជានៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ​។​

​សូមបញ្ជាក់ថា ប្រាក់រង្វាន់​របស់​រាជ​រដ្ឋាភិបាលផ្ដល់ជូន​ដល់​ជយលាភី​មេដាយ​ស៊ី​ហ្គេមលើក​ទី​៣១ សម្រាប់​មេដាយមាសទទួលបាន ៤០​លាន​រៀល​, មេដាយប្រាក់ ៣០​លាន​រៀល និង​មេដាយ​សំរឹទ្ធ ១៦​លាន​រៀល។ រីឯ​គ្រូបង្វឹក​ទទួលបាន ១០០% ស្នើ​ប្រាក់​រង្វាន់​មេដាយ​កូនសិស្ស​របស់​ខ្លួន ខណៈ​គ្រូ​ជំនួយ​ទទួល​បាន ៧០% នៃ​ប្រាក់​រង្វាន់​មេដាយ​កូនសិស្ស​របស់ខ្លួន។ ដូច្នេះ​ប្រាក់រង្វាន់​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល ​ដែល​បាន​ប្រគល់ជូន​គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​-​កីឡាការិនី​ជយលាភី​មេដាយ​ស៊ី​ហ្គេម​លើក​ទី​៣១ គឺ​សរុប​ចំនួន ៣,៤៥៨,២០០,០០០​រៀល (​បី​ប៊ី​លាន បួ​យ​រយ​ហាសិប​ប្រាំ​បី​លាន ពីរ​រយ​ពាន់​រៀល​គត់​)៕ អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        373
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        461

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm