រាជរដ្ឋាភិបាលនឹងធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយតម្រូវឱ្យអ្នកបើកបរយានយន្តធ្វើតេស្តរកសារធាតុញៀន

2022/12/27 08:14:45 pm        249

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា រាជ​រដ្ឋាភិបាល នឹងធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយតម្រូវឱ្យអ្នកបើក​បរយានយន្ត​គ្រប់ប្រភេទទាំង ​អស់ធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែ​មិនទាន់​កំណត់ថា​នឹងត្រូវ​ធ្វើតេស្តប៉ុន្មាន​ដង​ក្នុងរយៈពេលមួយឆ្នាំ។

ថ្លែងនៅក្នុងពិធីបិទវគ្គ​សុក្រឹត​ការថ្នាក់ដឹកនាំនគរបាល ​កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅ​បណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ​ខេត្តកណ្ដាល ​នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២​នេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា​ ប្រសិនបើគ្នានការប្រែប្រួលទេ នៅ​ថ្ងៃទី២៨ ខែ​ធ្នូស្អែកនេះ ​សម្តេច​នឹងបើកកិច្ចប្រជុំមួយ ​ដើម្បីឆ្លងច្បាប់ ​ស្តីពី​ចរាចរណ៍​ផ្លូវ​គោកថ្មី​ ដោយ​នឹង​ត្រូវថែម​ចំណុចមួយចំនួន ​ទាក់ទងនឹងការបើកបរ ​និងបញ្ហាគ្រៀងញៀន។

សម្តេចក្រឡាហោម ​បានបញ្ជាក់ថា«ការធ្វើវិសោធនកម្មច្បាប់ ​ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ ​នឹង មាន​ការបន្ថែមចំណុចមួយ ​ដោយតម្រូវឲ្យអ្នកបើកបរយានយន្តទាំងអស់ ​ត្រូវតែធ្វើ​តេស្តសារធាតុញៀន ហើយ​ត្រង់ថា​យើងនឹងត្រូវកំណត់ធ្វើប៉ុន្មានឆ្នាំម្តង​យ៉ាងណានោះ​ គឺនឹងកំណត់ដោយរាជរដ្ឋាភិបាល ហើយ​ធ្វើតេស្តនៅទីណា ​ឬកន្លែងណានោះ​ក៏នឹងកំណត់នៅពេលក្រោយ។

ប៉ុន្តែជាគោលការណ៍គឺត្រូវតែធ្វើតេស្តចំពោះអ្នកបើកយានយន្តទាំងអស់ ​តាំង​ពី​អ្នក​បើកម៉ូតូ, ម៉ូតូកង់បី. ឬកង់បួនក៏ត្រូវតែធ្វើដូចគ្នាដែរ»។

ជាមួយគ្នានោះដែរ ​សម្តេចក្រឡាហោម ស ខេង ក៏បានពន្យល់ផងដែរថា ​ការធ្វើតេស្តរកសារធាតុ ញៀន​ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនេះ គឺដើម្បីបង្ការ ​និងទប់ស្កាត់ការប្រើប្រាស់ សារ​ធាតុញៀន ​និងដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព​បន្ថែមទៀត ​ខណៈបញ្ហាគ្រឿងញៀន ​និង​បញ្ហាចរាចណ៍នេះ​បានកំពុងមានកង្វល់​យ៉ាងខ្លាំង​នៅកម្ពុជានេះ។

ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះដែរ ​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បាន​ឲ្យ ដឹង​ផងដែរថា ​នាពេលបច្ចុប្បន្ននេះ​អ្នកកំពុងជាប់ពន្ធនាគារ​នៅកម្ពុជា​ប្រហែល​បួន​ម៉ឺននាក់ ខណៈជិតពីរម៉ឺននាក់ ដែលកំពុងជាប់គុកនោះ គឺជាប់​ពាក់ព័ន្ធក្នុងការរកស៊ី និង​ប្រើប្រាស់​គ្រឿងញៀន៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm