ឯកឧត្តម ហោ ណាំហុង ជួបពិភាក្សាជាមួយឯកអគ្គរាជទូតថៃ ស្តីពីកិច្ចសហប្រតិបត្តិការតាមព្រំដែន

2022/12/27 08:48:37 pm        691

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានអនុញ្ញាត ឯកឧត្តម ឆឺតកៀត អាត់ថាក័រ (H.E. Mr. Cherdkiat ATTHAKOR) ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃថ្មីប្រចាំកម្ពុជា ជួបពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ​បានកោតសរសើរ​ និងជូនពរឯកឧត្តមឯកអគ្គរាជទូត​ដែលបានមកបំពេញភារកិច្ចថ្មីឱ្យបានជោគជ័យក្នុងឋានៈជាឯកអគ្គរាជទូតថៃប្រចំានៅកម្ពុជា ដោយសារប្រទេសកម្ពុជា-ថៃ ​ជារាជានិយមដូចគ្នា ​មានព្រះពុទ្ធសាសនាដូចគ្នា​ និងភាសា ទំនៀមទំលាប់ប្រហាក់ប្រហែលគ្នា។

ម្យ៉ាងទៀតប្រទេសយើងទំាងពីរ ​មានយន្ដការកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ​ ដូចជាគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែល​មានរដ្ឋមន្រ្តីការពារជាតិទាំងពីរជាប្រធាន ​និងគណៈកម្មាធិការកំណត់ព្រំដែនកម្ពុជា-ថៃ(JBC) ព្រមទំាង​ការប្រជុំអភិបាលខេត្តជាប់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាព និង​ដោះស្រាយ​បញ្ហាតាមព្រំដែនរវាងប្រទេសទាំង២។

បន្ទាប់មកឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាន​សរសើរប្រទេសថៃ​ដែលសម្រេចបានកំណើន​សេដ្ឋកិច្ច៣.២៤% ក្នុងឆ្នាំ២០២២ និងទទួលទេសចរបានចំនួន ១០លាននាក់។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីក៏បានលើកថា ​ពាណិជ្ជកម្មរវាងប្រទេសយើងទំាងពីរ​សម្រេចបានជិត ៥ពាន់លានដុល្លារអាមេរិក​ ក្នុងឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះ ទាក់ទននឹងបញ្ហាដោះមីន ​ឯកឧត្តមកិត្តិបរិរក្សបណ្ឌិតឧបនាយករដ្ឋមន្រ្តី ក៏​បានលើកថា ​អាជ្ញាធរដោះមីនកម្ពុជានិងថៃ គួរធ្វើយ៉ាងណាដោះមីនអោយអស់តាមព្រំដែន មុន​នឹងកំណត់ព្រំដែនដើម្បីចៀសវាងគ្រោះថ្នាក់ដល់ប្រជាជនកម្ពុជានិងថៃនៅតាមតំបន់ព្រំដែន ដោយកម្ពុជា​បានកំណត់យកឆ្នាំ២០២៥​ ដោះមីនអោយអស់នៅកម្ពុជា។

ជាមួយគ្នានេះ ​ឯកឧត្តមឯកអគ្គរាជទូត ឆឺតកៀត ​បានលើកថា ឯកឧត្តមនឹងជំរុញកិច្ច​សហប្រតិបត្តិការ​លើសកម្មភាពដោះមីននៅតាមព្រំដែនកម្ពុជា​និងថៃក្នុងរង្វង់ទំហំដី២២គីឡូម៉ែត្រ។ ក្នុង​អាណត្តិឯកឧត្តមជា​ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចំា​នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំឱ្យអស់ពីសមត្ថភាព​ ដើម្បីពង្រឹង និងពង្រីកទំនាក់ទនងកិច្ចសហប្រតិបត្តិការ និងមិត្តភាពកម្ពុជានិងថៃឱ្យកាន់តែរឹងមាំថែមទៀត៕អត្ថបទ៖ ជា ធីរិទ្ធ


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm