ពលរដ្ឋបន្តទៅចាក់វ៉ាក់សាំងដូសជំរុញតាមកាលកំណត់ ដើម្បីទប់កុំឱ្យកូវីដងើបឡើងវិញ

2022/12/27 09:11:13 pm        207

ភ្នំពេញ៖ ដើម្បីធានានិរន្តរភាពការរស់នៅធម្មតាជាមួយវត្តមានជំងឺកូវីដ-១៩ ប្រជាពលរដ្ឋរស់នៅ​រាជធានីភ្នំពេញ បន្តទៅចាក់វ៉ាក់សាំងដូសជំរុញ ​តាមកាលកំណត់ ដើម្បីទប់ស្កាត់កុំឱ្យជំងឺកូវីដ​ងើបឡើងវិញ ។

នៅឯមន្ទីរពេទ្យបង្អែកច្បារអំពៅ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែធ្នូនេះ ប្រជាពលរដ្ឋ​បាននាំគ្នា​ចូល​ចាក់​វ៉ាក់សាំងដូសជំរុញជាបន្តបន្ទាប់ ​ដែលជាសកម្មភាពចូលរួមទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩រីករាល​ ដាលខ្លាំងឡើងវិញដូចកាលពីឆ្នាំមុនៗ​ ដែលនាំឱ្យប៉ះពាល់ដល់ដំណើរការសង្គម។

ប្រជាពល​ ដែលបានចូលចាក់វ៉ាក់សាំងដោយការស្ម័គ្រចិត្ត នៅតែមិនភ្លេចសំដែងការ​អរគុណ​ដល់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូន​ប្រជាពលរដ្ឋ​ដោយមិនគិតថ្លៃ។

លោកវេជ្ជបណ្ឌិត ឌី ប៊ុនលន ប្រធានក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ បាន​ឱ្យដឹងថា បច្ចុប្បន្ន ការចាក់វ៉ាក់សាំងកូវីដ-១៩ ​ទាំងដូសមូលដ្ឋាន និងដូសជំរុញ នៅមន្ទីរពេទ្យ​បង្អែកនេះ ​មានការថមថយច្រើនជាងពេលចាប់ផ្តើមដំបូង។ ​ការថមថយនេះ គឺដោយសារ​ពលរដ្ឋភាគច្រើន ធ្លាប់បានចាក់វ៉ាក់សាំងរួចរាល់​ ម្យ៉ាងទៀតពួកគេយល់ឃើញថា ​ឥឡូវជំងឺកូវីដ មិនឆ្លងច្រើន ​និងហេតុផលផ្សេងៗ​មួយចំនួនទៀត។

យ៉ាងណាក្តី ដើម្បីបង្ការកុំឱ្យជំងឺកូវីដ-១៩ ងើបឡើងវិញ ​លោកវេជ្ជបណ្ឌិត បានបន្តក្រើនរំលឹក​ប្រជាពលរដ្ឋ​មិនត្រូវធ្វេសប្រហែសនោះទេ ​ព្រោះថាជំងឺកូវីដ-១៩ នៅបន្តបំប្លែងខ្លួនថ្មីៗជាប់ជានិច្ច។

បច្ចុប្បន្នការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ​ត្រូវបានរាជរដ្ឋាភិបាល បន្តចាត់ទុកជាយុទ្ធសាស្រ្ត​ដ៏​សំខាន់មួយ ​ដើម្បីធានានិរន្តរភាព សេដ្ឋកិច្ច ​និងការរស់នៅជាធម្មតា ​តាមបែបគន្លងថ្មី ជាមួយ​ជំងឺកូវីដ-១៩ ។

សម្រាប់ប្រជាពលរដ្ឋ ​មិនទាន់ចាក់វ៉ាក់សាំងកូវីដ ​ចាប់ពីដូសមូលដ្ឋានរហូតដល់ដូសជំរុញ គឺអាច​ទៅទទួលការចាក់វ៉ាក់សាំងបាននៅគ្រប់ទីតាំងសុខាភិបាលសាធារណៈ​ ឬទីតាំងចល័ត ដែលរៀបចំ​ដោយក្រសួងសុខាភិបាល​ សហការជាមួយដៃគូរពាក់ព័ន្ធផ្សេងៗ ៕អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm