បណ្តាមូលដ្ឋានសុខាភិបាលនៅខេត្តកណ្តាល ភាគច្រើនកំពុងទទួលអ្នកជំងឺផ្តាសាយចូលព្យាបាល

2022/12/27 10:09:31 pm        271

កណ្ដាល៖ នៅក្នុងអំឡុងពេលអាកាសធាតុកំពុងចុះត្រជាក់នេះ សំគាល់ឃើញថា នៅតាមបណ្តា​មូលដ្ឋាន​សុខាភិបាលនានា ​នៅខេត្តកណ្តាល​ ហាក់បាននិងកំពុងទទួលអ្នកជំងឺគ្រុនផ្តាសាយ ហូរសំបោរ រលាកបំពង់ក សួត ក្អក ចូលព្យាបាលច្រើនជាងបណ្តាជំងឺនានា ដែល​បញ្ហា​ក្រុមពេទ្យ​ក៏បានអំពាវនាវពលរដ្ឋបង្កើនប្រុងប្រយ័ត្នការពារថែទាំសុខភាពខ្លួនតាមរយៈរក្សាភាពអនាម័យ និង​ពាក់អាវរងារ រក្សាគន្លាត ពាក់ម៉ាស់ ​ឧស្សាហ៍លាងដៃជាដើម។

បើតាមវេជ្ជបណ្ឌិត ហេង ណាថេង អ្នកពិនិត្យជំងឺទូទៅ​នៃមន្ទីរពេទ្យជ័យជំនះ ​ក៏ដូច​លោកប្រធាន​មណ្ឌល​សុខភាព​ស្វាយរំលំ ​នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងថា ​នៅក្នុងអំឡុងពេល​អាកាស​ធាតុ​កំពុង​ចុះត្រជាក់នេះ​ សំគាល់ឃើញថា ​មានពលរដ្ឋកើតជំងឺជាច្រើន ​បាន​ចូលរួម​ទទួល​សេវា​ពិនិត្យព្យាបាល ​ក្នុងនោះអ្នកជំងឺឈឺគ្រុនផ្តាសាយ ​ហូរសំបោរ រលាកបំពង់ក សួត ក្អក បាន​មក​ទទួល​សេវា​ព្យាបាល​ច្រើនជាងគេ ​ហើយនឹងអាចកើនឡើងកាន់តែថែមទៀត នៅពេល​អាកាសធាតុ​ត្រជាក់ផ្លាស់ប្តូរជាក្តៅវិញនៅពេលខាងមុខនេះ។

ក្រុមពេទ្យ ថ្លែងថា ​យ៉ាងណាក៏ដោយ អ្នកជំងឺគ្រុនផ្តាសាយ រលាកបំពង់ក សួត ​និងក្អកជាដើមនេះ គឺត្រូវទៅ​ទទួល​សេវាព្យាបាលឲ្យបានត្រឹមត្រូវ ​ចៀសវាង​ការទុកយូរបង្កវិវត្តទៅជាជំងឺរលាក​សួត​ធ្ងន់ធ្ងរ​ពិបាកព្យាបាល។

ពលរដ្ឋ ថ្លែងថា ការឈឺជំងឺគ្រុនផ្តាសាយនៅក្នុងពេលអាកាសធាតុត្រជាក់នេះ ​គឺ​គេមានការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះការឆ្លងឈឺជំងឺកូវីដ១៩ ​ហើយ​គេក៏ត្រូវរូតរះមករកជួបគ្រូពេទ្យផងដែរ ដើម្បីមក​រក​ការ​ព្យាបាល​ឲ្យបានត្រឹមត្រូវ។

លោកជំទា ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ បានថ្លែងថា រហូត​ដល់ពេលនេះ​ ក្រសួងមិនទាន់បូកសរុបតួលេខអ្នកជំងឺគ្រុនផ្តាសាយ​ ហូរសំបោរ ​រលាកបំពង់ក ​សួត ក្អកជា​ដើមចូលព្យាបាលតាមមូលដ្ឋានសុខាភិបាលនេះទេ​ តែទោះយ៉ាងតាមសេចក្តីជូនព័ត៌មាន​បាន​បញ្ជាក់ថា នៅក្នុងរដូវធ្លាក់ខ្យល់ចុះត្រជាក់ចន្លោះខែធ្នូ ​ដល់ខែមករា ​តាមមូលដ្ឋានសុខាភិបាល មាន​ការជួបប្រទះ​ញឹកញាប់ ​ភាគច្រើនគឺជំងឺផ្លូវដង្ហើម ​ដែលបង្កជាគ្រុនផ្តាសាយ ​ហូរសំបោរ រលាកបំពង់ក ក្អក ​និងរលាកពោះវៀនជាដើម។

នៅក្នុងសេចក្តីជូនព័ត៌មាននេះដែរ ក្រសួងសុខាភិបាល ​ប្រកាសហាមប្រាមការប្រើប្រាស់ ឬលេប​ឱសថ​ប្រភេទអង់ទីប៊ីយូទិច ឬថ្នាំផ្សះ ​ដោយគ្មាន​វេជ្ជបញ្ជាផងដែរ នៅពេលពលរដ្ឋ​មាន​អាការៈ​មិនស្រួលខ្លួន៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm