ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោយចប់សង្គ្រាម ធ្វើឱ្យតម្លៃដីធ្លីនៅគ្រប់កន្លែងឡើងថ្លៃ។
ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យបន្តពង្រីកវិសាលភាពសាងសង់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ឱ្យបានទូទាំងប្រទេស។
ទន្ទឹមនឹងនោះ សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបន្តលើកទឹកចិត្តដល់ការកសាងលំនៅដ្ឋានតម្លៃសមរម្យ ដើម្បីពលរដ្ឋមានផ្ទះសម្បែងរស់នៅសមរម្យ៕

