
អន្ដរជាតិ៖ នៅថ្ងៃអង្គារនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយថា លោកនឹងធ្វើឲ្យល្អប្រសើរឡើងការបង្កើតអង្គភាពយោធា ដែលជំនាញលើយានដ្រូន និងបានរិះគន់ការឆ្លើយតបរបស់យោធាកូរ៉េខាងត្បូង ចំពោះការឈ្លានចូលព្រំដែនរបស់យានដ្រូនកូរ៉េខាងជើង។
យានដ្រូនកូរ៉េខាងជើង ៥គ្រឿង បានបើកឆ្លងកាត់ព្រំដែនចូលទឹកដីកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ បង្ខំឲ្យទីក្រុងសេអ៊ូលប្រញាប់ចេញយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រចម្បាំង និងព្យាយាមបាញ់ទម្លាក់យានដ្រូនទាំងអស់នេះ ដែលវាគឺជាការឈ្លានពានលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧៕
