កម្ពុជាទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត ពីភាគីចិន

2022/12/28 01:51:31 am        754

ភ្នំពេញ៖ រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិននៅកម្ពុជា បានផ្តល់អំណោយវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត ជូនដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ដើម្បីចូលរួមចំណែក​ក្នុងការជួយ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាលជំងឺឆ្លងសត្វ ដែលបាននិងកំពុងកើតមាន​ជាបន្ថែមទៅនឹងវ៉ាក់សាំងដែលកម្ពុជាមានស្រាប់។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា នៅរសៀលថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា កម្មវិធីប្រគល់-ទទួល​វ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត បានប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួង ក្រោមវត្តមានរបស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ប្រចាំកម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តី ឌិត ទីណា នៅក្នុងសុន្ទរកថា បានឲ្យដឹងថា កន្លងមក​ភាគីចិនបានគាំទ្រវិស័យចិញ្ចឹមសត្វ ក្នុងនោះ មាន​ការលើកកម្ពស់ការចិញ្ចឹមសត្វ តាមរយៈគម្រោងនិងកិច្ចសហប្រតិបត្តិការនានា​រួមមាន កម្មវិធីឡជីវឧស្ម័ន អំណោយ​ជាវ៉ាក់សាំងការពារជំងឺឆ្លងសត្វ និងកម្មវិធីបណ្តុះបណ្តាលជាច្រើន។

ឯកឧត្តម លើកឡើងបន្តថា នាពេលថ្មីៗនេះ យើងមានគម្រោងអាស៊ាន-ចិន ដែលនឹងគ្រោងសាងសង់មន្ទីរ​ពិសោធន៍​រោគ​វិនិច្ឆ័យជំងឺសត្វថ្នាក់ជាតិជូនអគ្គនាយកដ្ឋានសត្វ និងផលិតកម្មសត្វ ព្រមទាំងបានចុះអនុស្សារណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងចំនួន២ ក្នុងនោះរួមមាន ការពង្រឹងកិច្ចសហប្រតិបត្តការលើបសុឱសថ វត្ថុធាតុជីវបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ និងការផ្តល់ជំនួយវ៉ាកសាំងសត្វក្នុងពេលនេះ។

ឯកឧត្តម វ៉ាង វិនធៀន បានមានប្រសាសន៍ថា ក្នុងចំណោមវាក់សាំងការពារជំងឺឆ្លងសត្វរបស់ក្រសួងកសិម្ម និងកិច្ចការជនបទនៃប្រទេសចិនលើកនេះ មានវ៉ាក់សាំងជំងឺអ៊ុតក្តាម ៣ប្រភេទ សម្រាប់គោក្របី ចំនួន ៥០ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺបុសក្បាលគោ ក្របីសរុប ៥០ម៉ឺនកម្រិត។ ឯកឧត្តមសង្ឃឹមថា វ៉ាក់សាំងទាំងនេះ នឹងដើរតួនាទីជាវិជ្ជមានក្នុងការអភិវឌ្ឍលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទូត បានបញ្ជាក់ថា ខណៈឆ្នាំ២០២៣ខាងមុខ ដែលជាខួបអនុស្សាវរិយ៍លើកទី៦៥ នៃការ​បង្កើតទំនាក់ទំនងការទូត រដ្ឋាភិបាលចិននិងកម្ពុជា បានប្រកាសរួមគ្នាកំណត់ថា នឹងក្លាយទៅ​ជាឆ្នាំ​មិត្តភាព​ចិន និង​កម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មមានសារសំខាន់ខ្លាំង នៅក្នុងកិច្ច​សហប្រតិបត្តិ​ការ​ជាក់​ស្តែង​រវាង​ប្រទេស​ទាំងពីរ។

ឯកឧត្តមបន្ថែមទៀតថា នៅដើមឆ្នាំថ្មីខាងមុខនេះដែរ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នឹងមានភាព​មមាញឹក​ខ្លាំង ពោលចាប់ពីខែមករា ភាគីទាំងពីរនឹងធ្វើការនាំចេញម្រេចទៅប្រទេសចិន ហើយនៅខែមីនា អ្នកជំនាញក្រុមទី២ នៃ​គម្រោងផែនការអភិវឌ្ឍកសិកម្មកម្ពុជា ដែលជាជំនួយរបស់ប្រទេសចិន នឹងមកដល់កម្ពុជាដើម្បីចាប់ផ្តើមការងារ។ ក្រៅពីនេះ ការងារនាំចេញកសិផលដែលមានគុណភាពល្អប្រសើររបស់កម្ពុជា ដូចជាផលិតផលត្រចៀកកម្ម ដូង នឹង​ត្រូវ​អនុវត្តជាបន្តបន្ទាប់ផងដែរ៕ អត្ថបទ៖ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm