
អន្ដរជាតិ៖ យោធាកូរេខាងត្បូង បានបាញ់កាំភ្លើងព្រមានអស់ប្រហែល ១០០គ្រាប់ ចេញពីឧទ្ធម្ភាគចក្របំពាក់កាំភ្លើងយន្ត ប៉ុន្តែមិនអាចបាញ់ទម្លាក់យានដ្រូនណាមួយបាននោះទេ ខណៈដែលវាហោះរំលងទីក្រុងជាច្រើនរបស់កូរ៉េខាងត្បូងអស់រយៈពេលប្រហែល ៥ម៉ោង ដែលរួមទាំងទីក្រុងសេអ៊ូលផងដែរ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយប្រាប់ជំនួបគណៈរដ្ឋមន្រ្តីថា ឧប្បត្តិហេតុនេះ បង្ហាញពីកង្វះខាតច្រើននៃការត្រៀមខ្លួនយោធាកូរ៉េខាងត្បូង និងការហ្វឹកហាត់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយវាក៏បានបញ្ជាក់យ៉ាងច្បាស់ពីតម្រូវការត្រៀមខ្លួន និងការហ្វឹកហាត់បន្ថែមទៀត៕
