
អន្ដរជាតិ: ប្រភពជិតស្និតនឹងការកាត់ទោសរបស់លោកស្រី បានឲ្យដឹងថា តុលាការមីយ៉ាន់ម៉ាគ្រប់គ្រងដោយយោធា នឹងចេញសាលក្រមសម្រេចផ្តាច់ព្រ័ត្ររបស់ខ្លួន ក្នុងករណីកាត់ទោសមេដឹកនាំទម្លាក់ចេញពីអំណាចលោកស្រី Aung San Suu Kyi នៅថ្ងៃសុក្រខាងមុខនេះ។
លោកស្រី Suu Kyiវ័យ ៧៧ឆ្នាំ ត្រូវបានចាប់ខ្លួនពេលយោធារឹបអូសអំណាចកាលពីថ្ងៃទី ១ ខែកុម្ភ ឆ្នាំមុន នៅក្នុងរដ្ឋប្រហារបញ្ចប់លទ្ធិប្រជាធិបតេយ្យរយៈពេល ១ទសវត្សរ៍ និងធ្វើឲ្យប្រទេសមួយនេះ ធ្លាក់ទៅក្នុងភាពវឹកវរ។ លោកស្រីបានជាប់ពន្ធនាគារនៅទីក្រុងណៃពិដោ ដោយពុំអាចទាក់ទងបានជាមួយក្រុមមេធាវីនោះឡើយ លើកលែងតែនៅថ្ងៃកាត់ទោសប៉ុណ្ណោះ ៕