
អន្ដរជាតិ៖ ក្រុមអាជ្ញាធរ និយាយនៅថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ ពីព្យុះថ្ងៃបុណ្យណូអែលនៅតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ១៣នាក់ ក្នុងនោះ ប្រតិបត្តិការរុករកអ្នកបាត់ខ្លួន ២៣នាក់ កំពុងបន្តពេលទឹកជំនន់ចាប់ផ្តើមស្រកទៅវិញ។
រូបភាពវីដេអូឃ្លីបថតបានដោយឆ្មាំសមុទ្រហ្វីលីពីន ឃើញក្រុមមន្រ្តីជម្លៀសប្រជាពលរដ្ឋក្នុងទឹកត្រឹមចង្កេះ ស្ថិតនៅទីក្រុង Clarin ខេត្ត Misamis Occidental។ លោក Carmelito Heray គឺជាប្រធានទីភ្នាក់ងារគ្រោះមហន្តរាយទីក្រុង Clarin បាននិយាយប្រាប់ស្ថានីយ៍វិទ្យុ DZBB ថា ប្រតិបត្តិការជួយសង្រ្គោះ នៅតែបន្ត ហើយផលខូចខាតដល់វិស័យកសិកម្ម ត្រូវបានវាយតម្លៃ៕
