
អន្ដរជាតិ៖នៅថ្ងៃអង្គារនេះ នាវាសប្បុរសធម៌ Ocean Viking បានជួយសង្រ្គោះជនអន្តោប្រវេសន៍ ១១៣នាក់ នៅលើទូកផ្ទុកមនុស្សលើសចំណុះ នៅជិតតំបន់ឆ្នេរអាហ្វ្រិកខាងជើង អំឡុងប្រតិបត្តិការនៅពេលយប់របស់ពួកគេ។
យោងតាមសេចក្តីរាយការណ៍ចេញដោយអង្គការក្រៅរដ្ឋាភិបាល Sos Mediterranee បានឲ្យដឹងថា មនុស្សត្រូវបានជួយសង្រ្គោះ មានទារក ៣នាក់ ស្រ្តី ២៣នាក់ ដែលពួកគេមួយចំនួនមានផ្ទៃពោះ និងអានិតិជន ៣០នាក់៕
