អ្នកសារព័ត៌មាន គឺជាអ្នកបង្ហាញអោយឃើញ ពីសង្គមប្រជាធិបតេយ្យ

2022/12/28 09:42:29 am        393

ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយក្លឹបអ្នកកាសែតរៀបចំ សិក្ខាសាលា​បណ្តុះ​បណ្តាល​សារព័ត៌មាន ស្តីពីតួនាទីប្រពន្ធ័ផ្សព្វផ្សាយ និង ការបោះឆ្នោត​នៅ​កម្ពុជា​ ដើម្បី​លើក​កម្ពស់​សមត្ថភាព​វិភាគបរិបទ និងដំណើរការ​បោះឆ្នោតនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ នៃ​កម្ពុជា​ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បានមានប្រសាសន៍ថា សិក្ខា​សាលា​បណ្តុះបណ្តាល​នេះ​មាន​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​របស់អ្នកសារព័ត៌មានអំពី​ក្របខណ្ឌច្បាប់ នីតិវិធី ប្រព័ន្ធ និងដំណើរការ នៃបោះឆ្នោតនៅ​កម្ពុជា និង​តួនាទី ​និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងការរាយការណ៍ព័ត៌មានបោះឆ្នោត។ លើក​កម្ពស់​សមត្ថភាពវិភាគបរិបទ និង​ដំណើរការ​បោះឆ្នោតនៅកម្ពុជា។ លើក​កម្ពស់​សមត្ថភាព​វិភាគ​ពីការ​ប្រកួត​ប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច មជ្ឈភាពអាស៊ាន​ និង​ការ​បោះឆ្នោត​។ ចែករំលែកឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការចូលរួមនយោបាយ និង​ការ​ចូល​រួម​ការ​បោះឆ្នោត​ដោយ​សហគមន៍​ពហុវប្បធម៌។​ លើក​កម្ពស់​សមត្ថភាព​អ្នក​សារព័ត៌មាន​អាជីព​ក្នុង​ការ​វិភាគ​ និង​ស៊ើបអ​ង្កេតព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត​។ រួមចំណែក​លើកកម្ពស់សុខដុមរមនា សន្តិភាព ការអភិវឌ្ឍ និងបរិយាបន្ន នៅកម្ពុជា។ រួម​ចំណែកប្រឆាំងនឹង​ព័ត៌មានបំភ្លៃ (Manipulation) ព័ត៌មានភាន់ច្រឡំ (Misinformation) ព័ត៌មានក្លែងបន្លំ (Disinformation) និង​សេណារីយ៉ូ​ដែល​គេ​បង្កើតឡើង (Invented scenarios) សម្រាប់របៀបវារៈនយោបាយ​លាក់​កំបាំង និង​បើក​ចំហ​ណាមួយ​ពី​មហាអំណាចខាងក្រៅ។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា អ្នកសារព័ត៌មាន ត្រូវ​ដឹង​មាន​ផែន​ការ​ជាមុន ក្នុង​ការ​យក​ព័ត៌មាន​ស្តីពី​ការ​បោះឆ្នោត​ក្នុង​ន័យ​ជៀស​វាង​ការ​ផ្សាយ​ព័ត៌មាន​មិន​ច្បាស់ ឬស្រពិចស្រពិល ដូច្នេះមានតែសារព័ត៌មានអាជីពតែប៉ុណ្ណោះ ដែល​អាច​ជួយ​ដល់​សង្គម​បាន កុំអោយមានការផ្សាយព័ត៌មានលំអៀងខ្លាំងពេក ដែលនាំមានចលាចល ដល់​សង្គម​នៅ​ក្នុង​អំឡុង​ពេលបោះឆ្នោត។

ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ដើម្បី​អោយ​សង្គម​ប្រជាធិបតេយ្យ​មួយ​ដើរ​ទៅមុខបា​ន​ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស​ការ​ចូលរួម​​ពី​អ្នក​សារព័ត៌មានអាជីព។ ឯកឧត្តម បន្តថា តួនាទីអ្នកសារព័ត៌មាន ឯករាជ្យ សេរី និង​វិជ្ជាជីវៈ គឺពិតជាសំខាន់ណាស់ព្រោះអ្នកសារព័ត៌មានជាអ្នកផ្តល់នូវចំណេះដឹង ដំណឹង សព្វ​បែប​យ៉ាង​ទៅ​ដល់​ប្រជាពលរដ្ឋដែលព័ត៌មានទាំងអស់នោះ នឹងក្លាយជាធាតុចូលសំខាន់ មុន​នឹង​សម្រេច​ចិត្ត​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​មេដឹកនាំរបស់ខ្លួន។ ដូច្នេះដើម្បីអោយអ្នកសារព័ត៌មាន មាន​សមត្ថភាពគ្រប់គ្រាន់ជួយដល់សង្គមបាន លុះណាតែអ្នកសារព័ត៌មានទាំងនោះ ចេះ​អភិវឌ្ឍន៍​ចំណេះ​ដឹង​ទាំង​ផ្នែក​ច្បាប់ ក្រមសីលធ៌មវិជ្ជាជីវៈ និងយល់ដឹងពីបរិបទជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា សិក្ខាសាលារបស់យើងនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ និង​មាន​សិក្ខាកាម​ចូល​រួម​ចំនួន ៥៤នាក់ ក្នុង នារី១៦នាក់ និងមកពីអង្គភាពចំនួន ២៦ ក្នុងនោះ រួមមាន មកពី គ.ជ.ប., ស្ថាប័ន​ស្រាវជ្រាវចំនួន ២ស្ថាប័ន, សារព័ត៌មានបោះពុម្ពនិងអនឡាញ ១៥ អង្គភា​ព, វិទ្យុ ៣​អង្គភាព ទូរទស្សន៍ ៣​អង្គភាព, អង្គការសង្គមស៊ីវិល ១អង្គភាព និងសាកល​វិទ្យាល័យ ១អង្គភាព។​ សិក្ខាសាលានេះវាគ្មិនដែលជាគ្រូបង្គោល សរុបចំនួន ០៩រូប ដែល​ជា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ នៃគ.ជ.ប. អ្នកកាសែតអាជីពជើងចាស់ អ្នកជំនាញ អ្នកច្បាប់ និងអ្នក​វិទ្យាសាស្ត្រ​នយោបាយ ដែលអញ្ជើញមកពី​ប្រទេសកម្ពុជា បារាំង អាល្លឺម៉ង់ និង​ អូស្ត្រាលី៕ អត្ថបទ៖ សូដាវណ្ណ

អត្ថបទដែលទាក់ទង

កម្ពុជាកំពុងរៀបចំបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
2023/10/04 06:51:26 pm        1
តួកគីចង់ពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យ សុខាភិបាល, កសិកម្ម, បរិស្ថាន, ការពារជាតិ ជាមួយកម្ពុជា
2023/10/04 06:38:42 pm        1
រដ្ឋមន្ត្រីមហាផ្ទៃ ស្នើពិនិត្យឱ្យបានហ្មត់ចត់ ចំពោះករណីនាំក្មេងស្រីឆ្លងដែន
2023/10/04 06:30:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋាភិបាលកូឡុំប៊ី សុំទោសគ្រួសារជនរងគ្រោះសម្រាប់ការសម្លាប់ក្រៅប្រព័ន្ធតុលាការរបស់កងទ័ពកាលពីចុងទសវត្សរ៍ឆ្នាំ២០០០

2023/10/04 07:34:26 pm
​គ្រូបង្រៀនចូលនិវត្តន៍ប៉ាឡេស្ទីន ព្យាយាមផ្សព្វផ្សាយវប្បធម៌ Bedouin ដល់ភ្ញៀវបរទេសនៅជ្រលងភ្នំហ្សកដានី
2023/10/04 07:03:25 pm
​នាយករដ្ឋមន្រ្តីកម្ពុជា៖ កងទ័ពកម្ពុជា និងតួកគីអាចនឹងធ្វើលំហាត់រួមគ្នាពេលអនាគត ដើម្បីបង្កើនភាពស្និទ្ធស្នាល
2023/10/04 07:02:03 pm
​អាកាសធាតុអំណោយផលខុសពីធម្មតាជំរុញឲ្យជនអន្តោប្រវេសន៍កាន់តែច្រើនព្យាយាមឆ្លងកាត់ព្រែកជីកបារាំង
2023/10/04 07:00:24 pm
​ព្រះមហាក្សត្រអេស្ប៉ាញ តែងតាំងលោក Pedro Sanchez ជាបេក្ខភាពនាយករដ្ឋមន្រ្តី
2023/10/04 06:59:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2023/10/04 01:13:13 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2023/10/04 03:11:36 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2023/10/03 01:48:39 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2023/09/30 08:04:05 am
​កម្ពុជារកឃើញអូមីក្រុងបំប្លែងថ្មី ប្រភេទ BA4 និង BA5 មានលទ្ធភាពឆ្លងលឿន
2023/10/04 09:13:13 am

ព័ត៌មានវីដេអូ

​កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក

2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am
សម្ដេចតេជោណែនាំឱ្យមាតាបិតាអាណាព្យាបាលសិស្សកុំវាយតម្លៃកូនខ្លួនឯងប្រៀបធៀបជាមួយកូនអ្នកដទៃ
2022/05/03 05:09:51 am