ចិន៖ ប្រជាជនចិនបានប្រញាប់ប្រញាល់កក់សំបុត្រធ្វើដំណើរទៅក្រៅប្រទេស បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសថា ខ្លួននឹងបើកព្រំដែនឡើងវិញនៅខែក្រោយ។ រដ្ឋបាលទេសន្តរប្រវេសន៍បាននិយាយថា ការដាក់លិខិតស្នើសុំលិខិតឆ្លងដែនសម្រាប់ពលរដ្ឋចិនដែលចង់ធ្វើដំណើរទៅបរទេស នឹងបន្តដំណើរការឡើងវិញចាប់ពីថ្ងៃទី៨ ខែមករា។

ដំណើរការនេះបានកើតមានឡើង ក្រោយសេចក្ដីប្រកាសកាលពីថ្ងៃចន្ទដែលបានបញ្ចប់ជិត ៣ឆ្នាំនៃវិធានការដាក់ឲ្យនៅដាច់ដោយឡែកដ៏តឹងរ៉ឹងសម្រាប់អ្នកធ្វើដំណើរមកដល់។ ទីតាំងធ្វើដំណើរនានាសុទ្ធតែបែបនេះ ចាប់តាំងពីមានការរាយការណ៍ពីការកើនឡើងនៃករណីស្ទះចរាចរណ៍។ ប៉ុន្តែក្រុមអ្នកទេសចរជនជាតិចិន នឹងមិនបានហាមឃាត់ទៅកាន់ប្រទេសទាំងអស់នោះទេ។ ប្រទេសជប៉ុនដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត សម្រាប់អ្នកដំណើរជនជាតិចិនបានប្រកាសថា គ្រប់អ្នកដំណើរទាំងអស់ចេញពីប្រទេសចិន ត្រូវតែបង្ហាញពីឯកសារធ្វើលទ្ធផលតេស្តអវិជ្ជមានវីរុស Covid-19 ឬការដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ៧ថ្ងៃដោយសារតែមានករណីឆ្លងហក់ឡើងខ្លាំងនៅក្នុងប្រទេសចិន។
ប្រទេសឥណ្ឌាក៏បាននិយាយផងដែរថា អ្នកដំណើរមកពីប្រទេសចិន ព្រមទាំងប្រទេសផ្សេងទៀតត្រូវតែបង្ហាញពីលទ្ធផលអវិជ្ជមាន Covid-19 នៅពេលពួកគេទៅដល់ ទោះបីជាត្រូវបានប្រកាសមុនការបន្ធូរបន្ថយវិធានការរឹតត្បិតរបស់ទីក្រុងប៉េកាំងក៏ដោយ។ ការបន្ធូរបន្ថយវិធានការធ្វើដំណើរនៅក្នុងប្រទេសចិន ដែលជាផ្នែកចុងក្រោយនៃគោលនយោបាយគ្មានវីរុស Covid-19 របស់ប្រទេសនេះមានឡើង ខណៈប្រទេសនេះប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃការឆ្លងរាលដាលវីរុសកូរ៉ូណា៕
អត្ថបទ៖ សុខមាន