រុស្ស៊ី៖ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ដែលជាសម្ព័ន្ធមិត្តស្មោះត្រង់របស់លោកប្រធានាធិបតី Vladimir Putin ត្រូវបានផ្ដល់ការងារថ្មីមួយនៅសប្ដាហ៍នេះ បានព្យាករណ៍សង្គ្រាមរវាងអាល្លឺម៉ង់ និងបារាំងនៅឆ្នាំក្រោយ និងសង្គ្រាមស៊ីវិលនៅសហរដ្ឋអាមេរិក ដែលនឹងនាំឲ្យមហាសេដ្ឋីជំនួញលោក Elon Musk ក្លាយជាប្រធានាធិបតី។
លោក Medvedev ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខផ្ដល់យោបល់របស់លោក Putin បានកាន់តំណែងជាប្រធានាធិបតីអំឡុង ៤ឆ្នាំដែលកាលនោះលោក Putin បានកាន់តំណែងជានាយករដ្ឋមន្ត្រី។ លោកទំនងជាត្រូវបានគេមើលឃើញឡើងកូដនៅក្នុងវិមានក្រឹមឡាំង ដែលបាននិយាយកាលពីថ្ងៃចន្ទថា ពេលនេះលោកនឹងកាន់តំណែងជាអនុប្រធានរបស់លោក Putin ក្នុងគណៈកម្មការត្រួតពិនិត្យឧស្សាហកម្មយោធា។
នៅក្នុងតារាងនៃការព្យាករណ៍របស់លោកសម្រាប់ឆ្នាំ២០២៣ ខាងមុខដែលបានចេញផ្សាយនៅលើបណ្ដាញ Telegram និងគណនី Twitter ផ្ទាល់ខ្លួនរបស់លោក លោកក៏បានទស្សន៍ទាយផងដែរពីការចូលជាសមាជិកជាថ្មី របស់សហភាពអឺរ៉ុបពីសំណាក់ចក្រភពអង់គ្លេស ដែលនឹងបានត្រឹមតែភាពបរាជ័យត្រឡប់មកវិញ៕
អត្ថបទ៖ សុខមាន