សាលី អ៊ូ​មើ​ត នឹង​ចូលនិវត្តន៍​ដោយ​គ្មាន​ការសោកស្ដាយ បន្ទាប់ពី​ធនធាន​បន្ដវេន​ល្អៗ​

2022/12/28 06:40:02 pm        226

​កីឡា​ម៉ូតូទឹក៖ ម្ចាស់​មេដាយមាស​កីឡា​អាស៊ីឆ្នាំ​២០១៨ សាលី អ៊ូ​មើ​ត បាន​អះអាង​ជាថ្មី​ថា ខ្លួន​នឹង​ចូលនិវត្តន៍​ពី​អាជីព​កីឡា​ម៉ូតូ​ទឹក ក្រោយ​បញ្ចប់​បេសកកម្ម​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ប៉ុន្ដែ​អ្វីដែល​ធ្វើ​ឲ្យ​ខ្លួន​សម្រេច​ចិ​ត្ដដោយ​គ្មាន​ការសោកស្ដាយ​នោះ គឺ​ការបណ្ដុះ​បាន​នូវ​ធនធាន​បន្ដវេន​ប្រកបដោយ​សក្ដានុពល ដែលមាន​សមត្ថ​ភាពមិន​ចាញ់​ខ្លួន​ឡើយ។​

​ថ្លែងប្រាប់​ក្រុមការងារ​ BTV ​កាលពី​ថ្មីៗ កីឡាករ​ម៉ូតូ​ទឹក​ដ៏​ឆ្នើម​របស់​កម្ពុជា​រូបនេះបាន​ឲ្យ​ដឹងថា គម្រោង​ចូលនិវត្តន៍​ពី​អាជីព​នេះគឺមាន​តាំងពី​យូរ​មកហើយ តែ​ស្របពេល​កម្ពុជាទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើកដំបូង ទើប​ខ្លួន​សម្រេច​បន្ដ​ប្រកួតរហូតដល់​ឆ្នាំ​២០២៣ ហើយ​ទើប​ចូលនិវត្តន៍។ យ៉ាងណាមិញ អ៊ូ​មើ​ត បាន​សម្ដែង​ការពេញចិត្តមុន​ខ្លួន​ចូលនិវត្តន៍​ពី​អាជីព​កីឡា​លើទឹក​នេះ បាន​រកឃើញ​កីឡាករ​មាន​សមត្ថភាព​ជាច្រើនដើម្បី​បន្ដវេន​ពី​ខ្លួន។​ ​ជា​ការពិត​ក្រឡេក​ទៅ​ចាប់អារម្មណ៍​ធនធាន​ប​ន្ដ​វេន គេ​ឃើញ​ដល់​យុវជន ១​ក្រុមដែល​កើតចេញពី​ការផ្ដួចផ្ដើម និង​ឧបត្ថម្ភ​គាំទ្រ​របស់​កីឡាករ សាលី អ៊ូ​មើ​ត ហើយ​បាន​ចេញទៅ​ប្រកួត​អន្ដរជាតិ​ជា​ហូរហែដូចជា​កីឡាករ​ ​សាលី​ ​ហ្វី​លីន​, ​ម៉ី​ន មូ​ស្ដា​ន​, ​មីន អូស្មាន់ និង​កីឡាករ កៃ វ៉ាន់​ស៊ី​ដែន ជាដើម ជាពិសេស កៃ វ៉ាន់​ស៊ី​ដែន ដែល​ទើប​ដណ្ដើមបាន​មេដាយមាសក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​កម្រិត​ពិភពលោក​ Jet Ski World Series Season 2022 កាលពី​ខែតុលា​កន្លងទៅ។​

​គួរ​ដឹងថា កីឡាករ​ខ្មែរ​-​ឥស្លាម សាលី អ៊ូ​មើ​ត បាន​ប្រកប​អាជីព​ម៉ូតូ​ទឹកជា​ច្រើន​ឆ្នាំ​មកហើយ ដោយ​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​អន្ដរជាតិ និង​ដណ្ដើមបាន​មេដាយក៏ដូចជា​ពានរង្វាន់​ជាច្រើន។ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចង់ចាំ​មិន​ភ្លេច គឺ​ការរួមចំណែក​បង្កើត​ប្រវត្តិសាស្ដ្រ​ដណ្ដើមបាន​មេដាយមាស​កីឡា​អាស៊ី​​ឆ្នាំ​២០១៨ ចំនួន ២​គ្រឿង ក្នុងនោះ ១​គ្រឿង​ដណ្ដើមបាន​លើ​ប្រភេទ​កីឡា​ម៉ូតូ​ទឹកដោយ​វីរកីឡាករ សាលី អ៊ូ​មើ​ត និង ១​គ្រឿង​ទៀតដណ្ដើមបាន​ដោយ​វីរកីឡាការិនី ខាន់ ចេ​សា លើ​កីឡា​ជឺ​ជី​តស៊ូ​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm