ក្រសួងចំនួន២ប្រកាសអនុវត្តកម្មវិធីអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិទេសចរណ៍តាមវិទ្យាល័យ

2022/12/28 06:40:06 pm        611

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែធ្នូនេះឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញប្រកាស​ផ្សព្វផ្សាយ ​កម្មវិធីសិក្សាផ្នែកអប់រំបច្ចេកទេសមធ្យមសិក្សាមធ្យមសិក្សាទុតិយភូមិផ្នែកទេសចរណ៍ និងជំនាញការិយាល័យជួរមុខ សម្រាប់ការប្រើប្រាស់នៅតាមសាលាវិទ្យាល័យ​ចំណេះទូទៅ​និង​បច្ចេកទេស​ ដើម្បីបើកឱកាសឱ្យ​សិស្សានុសិស្ស​សិក្សាចាប់ពីថ្នាក់ទី៩ គឺអាចចូលរៀនជំនាញ​ទេសចរណ៍​បន្ថែម​នៅតាមវិទ្យាល័យរដ្ឋ និងឯកជនចំនួន៤។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា សាលាទាំងបួនដែលដែល ​ក្រសួងទេសចរណ៍ និង​ក្រសួងអប់រំ​យុវជន ​និងកីឡាសហការបង្កើតនេះ រួមមាន៖ មជ្ឈមណ្ឌលអប់រំបច្ចេកទេស​មិត្តភាពកម្ពុជា​ជប៉ុនខេត្តសៀមរាប , វិទ្យាស្ថានចំណេះទូទៅ​ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល​ ខេត្តកំពង់ធំ, វិទ្យាស្ថានចំណេះទូទៅ និងបច្ចេកទេសឯកជន ​សន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ និងវិទ្យាស្ថាន​ចំណេះ​ទូទៅ​និងបច្ចេកទេស​ឯកជន​ អេស៊ីធី ​រាជធានីភ្នំពេញ។

ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បន្តថា ​ការ​ដាក់​បញ្ចូល​ជាលើកទី១ ​នូវ​កម្មវិធីសិក្សា​ដល់​កម្សិត​វិទ្យាល័យ​ចំណេះទូទៅ​និង​បច្ចេកទេស ​និង​ផ្តល់ឱកាសឲ្យសិស្សានុសិស្សអាច​ចាប់​យក​ជំនាញ​ទេសចរណ៍​ទាំង​នៅវ័យក្មេង ​និងទទួលសញ្ញាបត្របច្ចេកទេស ​និងវិជ្ជាជីវៈដែល​មាន​តម្លៃសមមូល​នឹង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ ​ឬបាក់ឌុប។

ឯកឧត្តម កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា នឹងជម្រុញពង្រឹងការ​បណ្តុះ​បណ្តាល​ជំនាញទេសចរណ៍ ​ទាំងផ្នែករឹង ​និងផ្នែកទន់ ​ដើម្បីជម្រុញឲ្យសិស្សានុសិស្ស​ពេលរៀន​ចប់ថ្នាក់ទី១២ មានសញ្ញាបត្របាក់ឌុប ​គឺគេមានជំនាញវិជ្ជាជីវៈទេសចរណ៍​មួយថែមទៀត ដែល​អាចរកការធ្វើបាន ​និងការបង្កើតមុខរបរក្នុងវិស័យទេសចរណ៍ ក៏ដូចជម្រុញវិស័យ​ទេសចរណ៍​រីក​ចំរើន ​និងផ្តល់សេវាប្រកបដោយគុណភាព។

បណ្តាសិស្សានុសិស្ស បានថ្លែងការអបអរសាទរ ​និងគាំទ្រក្រសួងទេសចរណ៍ ​និងក្រសួងអប់រំ ដែល​រៀបចំកម្មវិធីសិក្សាជំនាញទេសចរណ៍នៅកម្សិតថ្នាក់វិទ្យាល័យនេះ ហើយពួកគេក៏សូមស្នើក្រសួង​ទាំងពីរបង្កើនការអនុវត្តកម្មវិធីសិក្សាជំនាញ​នៅតាមបណ្តាវិទ្យាល័យផ្សេងៗទៀតផងដែរ។

លោកទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និ​ងអាស៊ាន នៃក្រសួងទេសចរណ៍​បានថ្លែងថា ​បច្ចុប្បន្ន ​មានសាលារដ្ឋ ​និងឯកជនប្រមាណជាង​ ២០សាលា បានសហការជាមួយ​ក្រសួង​ទេសចរណ៍បាន និងកំពុងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ រហូត​ដល់កម្រិតបរិញ្ញាបត្រ៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm