ប្រទេស​ចិន​បន្ថែម​ផ្នែក​សង្គ្រោះបន្ទាន់ និង​សម្ភារៈ​បម្រុង​ផ្នែក​វេជ្ជសាស្ត្រ ដើម្បី​ទប់ទល់​ការ​កើន​ឡើង​វីរុស COVID-19

2022/12/28 07:09:11 pm        489

​ចិន៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ប្រទេស​ចិន បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ចិន​នឹង​បន្ត​ពង្រីក​ផ្នែក​សង្គ្រោះបន្ទាន់​ (ICUs) និង​បន្ថែម​សម្ភារៈ​បម្រុង​នៃ​ធនធាន​វេជ្ជសាស្ត្រ និង​កន្លែង​ព្យាបាល​សម្រាប់​ករណី​ធ្ងន់ធ្ងរ​នៃ​វីរុស COVID-19 ក្នុង​គោលបំណង​ដើម្បី​ទប់ទល់​ការឡើង​ខ្ពស់​នៃ​ជំងឺ COVID-19។​

​លោកស្រី Jiao Yahui ប្រធានការិយាល័យ​រដ្ឋ​បាល​វេជ្ជសាស្ត្រ ​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ជាតិបាន​និយាយ​ថា បច្ចុប្បន្ន​ប្រទេស​ចិន​មាន​គ្រែ​សង្គ្រោះបន្ទាន់​ (ICU) គ្រប់គ្រាន់​ដោយ​គ្រែ​មន្ទីរពេទ្យ​មាន​ប្រហែល ៥.៦លាន​នៅ​មន្ទីរពេទ្យ ដោយមាន​អត្រា​ចូល​សម្រាក​ព្យាបាល​បច្ចុប្បន្ន​ប្រហែល ៦០ភាគរយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។ ​បច្ចុប្បន្ននេះនៅតាម​ខេត្ត​ដែល​ជួបប្រទះ​ការកើនឡើង​ខ្ពស់បំផុត​នៃ​ករណី​ធ្ងន់ធ្ងរ ធនធាន​គ្រែ​សង្គ្រោះបន្ទាន់​សម្រាប់​អ្នកជំងឺ​ជិត​ឈានដល់​ការខ្វះខាត​ខ្លាំង ដូច្នេះ​ចាំបាច់​ត្រូវ​បន្ថែម ឬ​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​គ្រែ​ធម្មតា​ទៅជា​គ្រែ​សង្គ្រោះបន្ទាន់​។

​លោកស្រី​និយាយថា ជាទូទៅធនធាន​គ្រែ​មន្ទីរពេទ្យ​ជាតិ​បច្ចុប្បន្ន និង​ធនធាន​ឧបករណ៍អាចបំពេញ​តម្រូវការ​អ្នកជំងឺ​ធ្ងន់ធ្ងរ ហើយ​យើង​នឹង​បន្ត​ពង្រឹង​បន្ថែម​នូវ​ការត្រួតពិនិត្យ​ ស្ថានភាព​ជំងឺ​រាតត្បាត​នៅពេល​វា​វិវត្តន៍​។ ទន្ទឹមនឹងនោះ យើង​ក៏​នឹង​ទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​អន្តរ​តំបន់ ព្រមទាំង​មានការ​សម្របសម្រួល​ឲ្យ​ទាន់ពេលវេលា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        386
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm