សហព័ន្ធ​កីឡាអត្តពលកម្ម​កម្ពុជា​ធ្វើ​មហាសន្និបាតបញ្ចប់​អាណត្តិ​ចាស់ និង​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣

2022/12/28 07:32:53 pm        60

​​អត្តពលកម្ម៖ សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​ត្រូវបាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ជា «​សហព័ន្ធ​កីឡាអត្តពលកម្ម​កម្ពុជា​» នៅក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់ និង​បន្ត​អាណត្តិ​ថ្មី​ទី​៨ ពី​ឆ្នាំ​២០២២-២០២៦ ខណៈ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ថា ​ការ​បញ្ចូល​សមាសភាព​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​បន្ថែម​សរុប ​២៣​រូបគឺ​ស្រប​ពេលដែល​វិស័យ​កីឡាអត្តពលកម្ម​ទាំងមូល​កំពុង​ត្រូវការ​ចាំបាច់​ពង្រឹង​ក្បាលម៉ាស៊ីន​ដឹកនាំ​ឲ្យ​រឹងមាំ ក្នុង​គោលដៅ​អភិវឌ្ឍ​ជំនាញ​កីឡា​នេះ​ឲ្យ​រីកចម្រើន ជាពិសេស​គោលដៅ​ឆ្ពោះទៅស៊ី​ហ្គេមឆ្នាំ​២០២៣​។​

​ឯកឧត្តម សំហេង បុរស ប្រធាន​សហព័ន្ធ​កីឡាអត្តពលកម្ម​កម្ពុជា​អាណត្តិ​ថ្មី​បាន​លើកឡើងថា នៅក្នុង​អាណត្តិ​ចាស់​កន្លងទៅនេះ សហព័ន្ធ​បានធ្វើ​កំណែទម្រង់​មួយចំនួន ព្រមទាំង​កសាងបាន​នូវ​ស្នាដៃ​ជាច្រើន ក្នុងនោះ​ការបណ្តុះបណ្តាល​ធនធាន​គ្រូបង្វឹក មន្ត្រី​បច្ចេកទេស រួមទាំង​បង្កើនបាន​ធនធាន​កីឡាករ-កីឡាការិនី​ជម្រើសជាតិ​ផងដែរ​។ សម្រាប់​អាណត្តិ​ថ្មី​នេះ ឯកឧត្តម​ក៏បាន​កោតសរសើរ​ចំពោះ​ឆន្ទៈ ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​សមាជិក​ប្រតិបត្តិ​ចាស់ និង​សមាជិក​ថ្មីៗ​ជាច្រើនរូប​មក​ចូលរួម​ជួយក្នុង​សហព័ន្ធ ដើម្បី​ពិភាក្សាផ្លាស់ប្តូរ​យោបល់​លើ​ផែនការ​សកម្មភាព​រប​ស់​ខ្លួន សម្រាប់​គោលដៅ​អភិវឌ្ឍ​ឆ្ពោះទៅ​ពេលខាងមុខ ជាពិសេស​គោលដៅ​ចម្បង​ចំពោះមុខគឺ​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២៣​។​ ​ឯកឧត្តម​គូសបញ្ជាក់ថា «​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ប៉ុណ្ណោះនឹង​ដាច់​ឆ្នាំ​២០២២ ឆ្លង​ចូលឆ្នាំ​២០២៣ ដែល​ពេលវេលា​នៃ​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះស៊ី​ហ្គេម ២០២៣ កាន់តែ​ខ្លី​ទៅៗ ដូច្នេះ​តាមរយៈ​ការ​ពេលវេលា​នៃ​ការត្រៀមខ្លួន​នេះ យើង​នឹង​រៀបចំ​ការប្រកួត​កីឡាអត្តពលកម្ម​កម្រិត​ជាតិ​មួយទៀត មុនពេល​ដល់ស៊ី​ហ្គេមលើក​ទី​៣២ ដើម្បី​បង្កើន​គុណភាព​បច្ចេកទេស​របស់​អត្ត​ព​លិ​ក​ជម្រើសជាតិ ​ឲ្យ​កាន់តែ​រឹងមាំ​ក្នុង​បច្ចេកទេស​ផង និង​ផ្តល់ឱកាស​ឲ្យ​មន្ត្រី​រៀបចំ​បច្ចេកទេស​បាន​ដកស្រង់​បទពិសោធន៍​ផង​។​

​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការរងគណៈកម្មាធិការ​ជាតិ CAMSOC បានបង្ហាញ​ជំហរ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ស្មារតី ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​របស់​សហ​ព័ន្ធ ដើម្បី​ពង្រឹង​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​រឹងមាំតទៅ​ថ្ងៃ​អនាគត ពិសេស​គឺ​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្តង​។ ​មហា​សន្និបាត​ក៏បាន​អនុម័ត​របាយការណ៍​វឌ្ឍនភាព​ការងារ របាយការណ៍​ហិរញ្ញវត្ថុ​រយៈពេល​ ៤​ឆ្នាំ​បន្ត​នៃ​អាណត្តិ​ថ្មី ២០២២-២០២៦ វិសោធនកម្ម​លក្ខន្តិកៈ​បោះឆ្នោត​ជ្រើស​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី ដោយ​ទទួលបាន​ពី​សំឡេងគាំទ្រ​ ១០០%​ ពី​សមាជិក​មាន​សិទ្ធិ​បោះឆ្នោត​៕

អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm