លោក ហ៊ុន ម៉ាណែត៖ ពេទ្យស្ម័គ្រចិត្តTYDA បានព្យាបាលប្រជាពលរដ្ឋជិត៤០ម៉ឺននាក់​ដោយ​មិនគិត​លុយ

2022/12/28 08:35:05 pm        618

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេចតេជោ (TYDA) ​បានថ្លែងថា ក្រុមគ្រូពេទ្យ TYDA បានបង្កើតមកអស់រយៈពេល១០ឆ្នាំ​មកហើយ ក្រុមគ្រូពេទ្យបានធ្វើការព្យាបាលមិនគិតលុយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយមិនគិត​និន្នាការ​នយោបាយ ​និងរើសអើងជាតិសាសន៍បានជិត ៤០ម៉ឺននាក់។

ថ្លែងនៅក្នុងពិធីអបអរសាទរ ​និងពិសារអាហាសាមគ្គីគម្រប់ខួប១០ឆ្នាំ របស់សមាគមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ (TYDA)នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ​ នៅរាជធានីភ្នំពេញលោក ហ៊ុន ម៉ាណែត បានលើកឡើងថា «ពេទ្យTYDA បានវិវត្តពីការព្យាបាលជម្ងឺទូទៅ និងតូចតាច នៅ​តាមមូលដ្ឋានឈានទៅព្យាបាលប្រភេទជម្ងឺធ្ងន់​ជាអាទិ៍៖ ជំងឺមហារីក ​ជំងឺបេះដូង និង​ជាពិសេស​បាន​ពុះពារ​ក្នុង​ដំណាក់កាល​ដ៏​ស្មុគស្មាញ​ជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩»។ ក្នុងរយៈកាល១០ឆ្នាំ មកនេះ TYDA​ បានព្យាបាលជូនប្រជាជនសរុបចំនួនជាង​ ៣៦ម៉ឺននាក់ ក្នុងនោះចំនួនជាង ៦.០០០ នាក់ ជាប្រភេទជម្ងឺធ្ងន់ ។ ​ដោយសារ​សមិទ្ធផលទាំងអស់នេះហើយ ទើប TYDA ត្រូវបានទទួលស្គាល់ពីសំណាក់ប្រជាជន​គ្រប់ស្រទាប់ ​ព្រមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ​ និងសមាជិក​ សមាជិកា​ទាំងអស់​ក្នុងការ​សង្គ្រោះអាយុជីវិតរបស់ប្រជាជនគ្រប់រូប ​ដើម្បីជួយផ្តល់នូវស្នាម​ញញឹម ​និង​ភាពសប្បាយរីករាយ​ដល់​សង្គមគ្រួសារកម្ពុជា។

ជាមួយគ្នានោះលោក ហ៊ុន ម៉ាណែត ក៏​បានអបអរសាទរ​ ចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេចតេជោ ​(TYDA) ដែលបានធ្វើដំណើរអស់រយៈកាល ១០ឆ្នាំកន្លងមក ដោយចាប់ផ្តើមពី​សមាគម​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ​ខេត្តកំពង់ចាម ​ជាមួយសមាជិកតែ​ ៨ នាក់ កាលពីឆ្នាំ២០១១​ រហូតមកដល់ពេលបច្ចុប្បន្ន ​មានសមាជិកកើនទ្បើងដល់ជាង​ ៨.០០០ នាក់ និង​មានការរីកលូតលាស់នៅតាមគ្រប់បណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនឹង​កំពុង​បន្តរីកចម្រើន​តទៅទៀត ។

ក្នុងឱកាសនោះដែរ លោកក៏សូមគោរពថ្លែងអំណរគុណ ​និង​កតញ្ញូ​តាធម៌​ ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ដែលតែងបានផ្តល់នូវការគាំទ្រ ទាំងការផ្តល់នូវគោល​គំនិត ការតម្រង់ទិស ​និងការលើកទឹកចិត្តក្នុងការចូលរួមជួយសង្គ្រោះដល់​ប្រជាជនតាមលទ្ធភាព​ដែល​អាចធ្វើទៅបានប្រកបដោយទឹកចិត្ត​សប្បុរស​ ព្រមទាំងបានឆ្លៀតពេល​វេលាពីភាព​មមាញឹក មកជួប​សំណេះសំណាល​ជាមួយថ្នាក់ដឹកនាំ​ និងសមាជិក សមាជិការរបស់ TYDA នាពេលកន្លងមកថែមទៀតផង។

ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណផងដែរ ​ចំពោះអាជ្ញាធររាជធានី-ខេត្ត ​និងគ្រប់ក្រសួង ស្ថាប័នពាក់​ព័ន្ធទាំងអស់​ ដែលបានផ្តល់ការគាំទ្រ ​និងកិច្ចសហប្រតិបត្តិការល្អកន្លងមក ដែលបាន​បង្កភាពងាយស្រួលដល់សមាគម ​ក្នុងបម្រើប្រជាជន​ ជាពិសេសចំពោះក្រសួងសុខាភិបាល និង​មន្ទីរសុខាភិបាលរាជធានីខេត្ត ដែលបានផ្តល់ការទុកចិត្តដល់ TYDA ក្នុងការចូលរួមជាមួយកម្លាំង​សាមគ្គី​ទូទាំង​ប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ​ដ៏កាចសាហាវ ​កន្លងមក។

ជាមួយគ្នានេះ ​លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សប្បុរសជន, កម្លាំងយុវជន​ស្ម័គ្រចិត្ត, សិល្បករ, សិល្បការិនី, ដៃគូជាតិ និងអន្តរជាតិនានា ​ដែលបានយកចិត្តទុកដាក់ និងជួយ​ឧបត្ថម្ភគាំទ្រដល់ TYDA នៅក្នុងបុព្វហេតុដ៏ថ្លៃថ្លា ​នៃការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុង​ការថែរក្សាសុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន​ ព្រោះថាសុខភាពល្អ​បរិបូណ៌ គឺជាទ្រព្យធន​ដ៏មានតម្លៃមហាសាល, និង ជាកត្តាចាំបាច់ និង មិនអាចខ្វះបាន នៅក្នុងកិច្ចដំណើរការនៃ​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

លើសពីនេះ ​សូមអរគុណដល់ថា្នក់ដឹកនាំ សមាជិក សមាជិការបស់ TYDA ទាំងអស់ ដែលបាន​លះបង់កម្លាំង​កាយចិត្ត និង ប្រាជ្ញាស្មារតី ដែលបានចូលរួមជំរុញឱ្យសមាគមរីកលូតលាស់ និង មាន​សមិទ្ធផលជាផ្លែផ្កា ដើម្បីបំពេញបេសកម្មជូនប្រជាជនឱ្យកាន់តែល្អប្រសើរផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm