បាល់ទាត់៖ ក្លិបបាល់ទាត់នៅក្របខណ្ឌ League Championship, Norwich City បានសំរេចបញ្ចប់តំណែងអ្នកចាត់ការ Dean Smith ហើយ ក្រោយដឹកនាំក្រុមឈ្នះតែ ៣ ក្នុងចំណោម ១៣ប្រកួតរដូវកាលនេះ។
លោក Dean Smith ត្រូវបានតែងតាំងឱ្យដឹកនាំ Norwich កាលពីខែវិច្ឆិកា ឆ្នាំ២០២១ បន្តពីលោក Daniel Farke តែមិនជួយ Norwich គេចផុតពីការកាត់ចេញពី Premier League បាន។ រដូវកាលនេះកាលពីខែតុលា Norwich ឈរកំពូលតារាងនៅក្របខណ្ឌ League Championship តែនៅពេលនេះធ្លាក់ដល់លេខ៥។ បរាជ័យចុងក្រោយបំផុតរបស់ Norwich គឺចាញ់ Luton Town ដែលជាបរាជ័យ ៣ ក្នុងចំណោម ៤ប្រកួយចុងក្រោយ។ កាលពីថ្ងៃទី១៧ ខែធ្នូ Norwich ចាញ់ Blackburn ក្នុងទឹកដីខ្លួនឯង និងបាននិយាយថា ក្រុមរបស់លោកលេងបានល្អនៅក្រៅដីជាងក្នុងដី ដែលពាក្យសំដីនេះបានទទួលរងការរិះគន់ខ្លាំងពីអ្នកគាំទ្រ៕
អត្ថបទ៖នាង សុភាវុធ