បាល់ទាត់៖ ខ្សែការពារក្រុមជម្រើសជាតិហូឡង់ Daley Blind បានសំរេចចិត្តបញ្ចប់កិច្ចសន្យាចាកចេញពីក្លិបហូឡង់ Ajax Amsterdam ៦ខែមុនកិច្ចសន្យា នេះបើតាមការបញ្ជាក់របស់ក្លិបនៅលីគកំពូលហូឡង់មួយនេះ។
កីឡាករវ័យ ៣២ឆ្នាំដែលជាថ្នាលយុវជនរបស់ Ajax តាំងពីអាយុ ៨ឆ្នាំបានបង្ហាញខ្លួនសរុប ៣៣៣ប្រកួតក្នុងអាជីពជាមួយ Ajax Amsterdam ពីរលើក ឈ្នះជើងឯកលីគកំពូលហូឡង់ ៧លើកស៊ុតបញ្ចូលទីសរុប ១៣គ្រាប់។ រំលឹកថា Daley Blind បានផ្លាស់ពី Ajax ទៅកាន់ក្រុមបិសាចក្រហម Manchester United នៅឆ្នាំ២០១៤ និងបានចំណាយពេល ៤ឆ្នាំនៅ Premier League មុនពេលត្រលប់មកកាន់ Ajax វិញ។
Daley Blind ជាសមាជិកក្រុមជម្រើសជាតិហូឡង់នៅ World Cup 2022 នៅកាតាផងដែរ និងបានស៊ុតបញ្ចូលទី ១គ្រាប់ ខណៈក្រុមហូឡង់ឡើងដល់វគ្គ ៨ក្រុមចុងក្រោយមុនពេលចាញ់អាហ្សង់ទីនដោយបាល់ ១១ម៉ែត្រកាត់សេចក្តី៕
អត្ថបទ៖នាង សុភាវុធ