រាជរដ្ឋាភិបាលកម្ពុជា ចំណាយប្រាក់ជិត៤លានដុល្លារ ផ្តល់ឲ្យពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងកូវីដ-១៩ក្នុងស្រុកកំពង់លែង

2022/12/28 10:55:16 pm        130

កំពង់ឆ្នាំង ៖ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយ​ថវិកា​ជិត៤លានដុល្លារ​ហើយ ផ្តល់ឲ្យពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងគ្រោះ​ដោយ​សារកូវីដ-១៩ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចេញថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារកូវីដ-១៩បានអោយដឹងថា៖ ពួកគាត់បាន​ទទួល​សាច់ប្រាក់​តាំងពីអំឡុងឆ្នាំ២០២០មក ដល់បច្ចុប្បន្ន ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងវនិតិសម្បទា។ ក្រោយពីទទួលបានថវិកានេះ ក្នុងបរិបទកូវីដ១៩ ពួកគាត់អាចចិញ្ចឹមជីវិត និងក្រុមគ្រួសារបានមួយចំណែក តែមិនលំបាកឡើយ ។ ប្រជាពលរដ្ឋទាំងជិត៣ពាន់គ្រួសារ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយដល់កូនចៅ ដែលកំពុងជួបប្រទះនឹងការខ្វះខាត ដោយសារតែវត្តមានជម្ងឺកូវីដ១៩។

លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអោយដឹងថា៖ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩​នៅក្នុងខេត្តកំពង់ឆ្នាំង​សរុប​ចំនួន២៧៧៨២គ្រួសារ ហើយរាជរដ្ឋាភិបាលបានចំណាយប្រាក់ប្រមាណជាង៣៤លាន៥សែនដុល្លា ចំណែកនៅ​ក្នុង​ស្រុកកំពង់លែងវិញមានជិត៣ពាន់គ្រួសារ និងចំណាយថវិកាអស់ជិត៤លានដុល្លា។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបើកប្រាក់ឧបត្ថម្ភរបស់ខ្លួននៅក្នុងខែធ្នូនេះ នៅតាមបញ្ជរវីង ដោយមិនចាំបាច់ទៅ​សាលាឃុំ-សង្កាត់​ជាថ្មីឡើយ ចំពោះគ្រួសារក្រីក្រ​ដែលបានផ្ទៀងផ្ទាត់​រួចហើយ​កាលពីខែមុន។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុង​អំឡុងពេល​នៃជំងឺកូវីដ១៩នេះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០៕ ដោយ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm