ប័ណ្ណមន្ត្រីរាជការ ដែលអាចប្រើជាកាតបើកប្រាក់ និងសម្គាល់មន្ត្រីផងនោះ ត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

2022/12/29 02:07:51 am        1.1 K

​ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី២៨ ខែធ្នូនេះ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ភាពក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការប្រើប្រាស់អត្តសញ្ញាណបណ្ណមន្រ្តីរាជការស៊ីវិលប្រភេទថ្មី។ ពិធីនេះ ធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូ លរួមពីមន្រ្តីស្ថាប័នពាក់ព័ន្ធផ្សេងៗ និង​ដៃគូសហការណ៍ធនាគារចំនួន៣រួមមាន៖ធនាគារកាណាឌីយ៉ា ធនាគារវីង និងធនាគាអេស៊ីលីដា។​

នៅក្នុងឱកាសនោះ ឯកឧត្តមព្រំ សុខា បានថ្លែងថា អត្តសញ្ញាណប័ណ្ណគំរូថ្មីប្រភេទឌីជីថលនេះ គឺអាច យក​ទៅ​ប្រើ​ប្រាស់​ជា​ប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម (ATM) និងអាចប្រើប្រាស់ជាមធ្យោបាយផ្សេងៗទៀត។ ឯកឧត្តម​បន្តថា ជាជំហានដំបូងការផ្តល់កាតគំរូថ្មីនេះ ធ្វើឡើងនៅថ្នាក់ជាតិ ហើយថ្នាក់ក្រោមជាតិនឹងធ្វើឡើងជាបន្តបន្ទាប់។

​​លោកឧកញ៉ា វ៉ាន់ ឆារស៍ អគ្គនាយរងធនាគារកាណាឌីយ៉ា បានមានប្រសាសន៍ដែរ ធនាគារកាណាឌីយ៉ា ក្នុង​នាម​ធនាគារ​ដ៏ធំ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ទទួលបានពានរង្វាន់ពីស្ថាប័នអន្តរជាតិជាច្រើន ហើយធនាគារ​តែង​តែ​មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាល ដើម្បីចូ លរួមចំណែកអភិវឌ្ឍប្រទេស និង​សង្គម​ជាតិ។

របាយការណ៍របស់ក្រសួងមុខងារសាធារណៈបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានក្រសួងស្ថាប័ន​សរុប​ចំនួន១៧ ដែលមានមន្រ្តីសរុបជិត ២ពាន់នាក់ បានផ្ញើរទិន្នន័យដើម្បីស្នើសុំអត្តសញ្ញាណបណ្ណមន្ត្រីរាជការ ក្នុងនោះ ប័ណ្ណចំនួន ៤៩៧សន្លឹក សម្រាប់ក្រសួង១១ ត្រូវបានបោះពុម្ភរួចដោយធនាគារដៃគូទាំង៣ ដែលផ្តល់ជូន​នៅ​ថ្ងៃនេះ៕​ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm