
អន្ដរជាតិ៖ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានបញ្ជាឲ្យទាហាន និងក្រុមនគរបាលបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសារក្តីបារម្ភថា កូសូវ៉ូ កំពុងត្រៀមខ្លួនវាយប្រហារទៅលើខ្លួន និងដកចេញការបិទផ្លូវនៅភាគខាងជើងប្រទេស។
លោកVucevic បាននិយាយប្រាប់ទូរទស្សន៍ RTS ថា គ្មានហេតុផលត្រូវតក់ស្លុតនោះទេ តែមានហេតុផលត្រូវព្រួយបារម្ភ។ ចាប់តាំងពីថ្ងៃទី១០ ខែធ្នូ រហូតមកពលរដ្ឋស៊ែប៊ីនៅតំបន់ភាគខាងជើងកូសូវ៉ូ បានដំឡើងរនាំងបិទផ្លូវចូល និងជុំវិញទីក្រុង Mitrovica និងបានប៉ះទង្គិចដោយអាវុធជាមួយក្រុមនគរបាល បន្ទាប់ពីការចាប់ខ្លួនអតីតមន្រ្តីនគរបាលស៊ែប៊ីម្នាក់ ដែលរងការចោទប្រកាន់ថា បានវាយប្រហារទៅលើក្រុមមន្រ្តីនគរបាលអំឡុងបាតុកម្មលើកមុន៕
