បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះអគារក្រុមហ៊ុនក្រេនដាយមេនរីសត Royal G Club ទីតាំងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងពីកណ្តាលអាធ្រាតយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ប្រើប្រាស់កម្លាំងសរុបកំពុងដុតដៃជើងធ្វើការសង្គ្រោះ និងគ្រប់គ្រងស្ថានការ។
លោកបន្តថា មកដល់ម៉ោងនេះ អគ្គិភ័យនៅតែបន្តឆាបឆេះ ហើយទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ៕






