កីឡា​កាយសម្ព័ន្ធទទួលបាន​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់ ក្រោយ​បើក​វគ្គ​គ្រូ​ជំនាញ និង​បោះជំរំ​តាម​ខេត្ត​

2022/12/29 05:14:55 pm        63

​កាយសម្ព័ន្ធ៖ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជាបានទទួល​ផ្លែផ្កា​យ៉ាង​ល្អប្រសើរ ពី​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាលបច្ចេកទេស​គ្រូបង្វឹក​ជំនាញ និង​ការ​បោះជំរំ​តាម​ខេត្ត ដែលជា​សញ្ញាណ​មួយ​ដ៏​ល្អ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​នា​ថ្ងៃ​អនាគត។​

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​គ្រូ​ជំនាញ​កម្រិត​១ និង​បោះជំរំ​ (Level 1 Class P4 + Training Camp) រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ កន្លងទៅ នៅ​សាលាបឋមសិក្សា​សាលា​លេខ​ប្រាំ នៃ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។​ ​លោក​ថា នេះ​គឺជា​ការផ្លាស់ប្ដូរ​ថ្មី​មួយ ស្របតាម​បរិបថ​អន្ដរជាតិដែល​តែងមាន​ការបោះ​ជំរំ ដើម្បី​ផ្លាស់ប្ដូរ​ចំណេះ​ដឹង និង​បច្ចេកទេស​ផ្សេងៗ ជាក់ស្ដែង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​សហព័ន្ធ​បាន​អនុវត្ត​ផែនការ​នេះ គឺ​ឃើញ​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់ ក្នុងការ​ផ្ដល់ និង​ចែករំលែក​នូវ​ចំណេះដឹង​ថ្មីៗ ដើម្បី​ផលិត​បាន​នូវ​ធនធាន​គ្រូ​ប្រកបដោយ​សក្ដានុពល សម្រាប់​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា។​

​ជាមួយ​ការរៀបចំ​នូ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ជំនាញ ក៏ដូចជា​ការបោះ​ជំរំ​នេះដែរ ទាំង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង និង​សិក្ខាកាម​ចូលរួមបាន​សម្ដែង​សេចក្ដី​រីករាយ​ជាខ្លាំង ដែល​សហព័ន្ធ​បានរៀបចំ​កម្មវិធី​នេះ​ឡើង ធ្វើ​ឲ្យ​សិក្ខាកាម​ទទួលបាន​នូវ​បទពិសោធន៍ និង​ចំណេះដឹង​ថ្មីៗ ដើម្បី​រួមចំណែក​វិស័យ​កីឡា​មួយ​នេះ ហើយ​គ្រប់ភាគី​ពាក់ព័ន្ធបានបង្ហាញ​ការតាំង​ចិត្ត​យ៉ាង​មុតមាំក្នុង​ការផលិត​ធនធាន​ល្អៗ ដើម្បី​ប្រកួតប្រជែង​ដណ្ដើម​មេដាយ និង​ឧត្តមភាព​ជូន​ជាតិ​។​​ ​គួរ​ដឹងថា វគ្គ​បណ្ដុះបណ្ដាល​បច្ចេក​ទេស​គ្រូ​ជំនាញ​កម្រិត​១ និង​បោះជំរំ​នេះគឺមាន​សិក្ខាកាម​ចូលរួម ២២​នាក់មកពី​រាជធានី​ភ្នំពេញ ខេត្តក្រចេះ ខេត្តកំពង់ចាម ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ និ​ងខេត្តកំពង់ឆ្នាំង។

ជា​លទ្ធផល​ក្រោយ​បញ្ចប់​ការសិក្សា​រយៈពេល ៥​ថ្ងៃគឺមាន​សិក្ខាកាម ១០​រូប​ទទួល​បា​និទ្ទេស​ល្អ ឬ​ស្មើនឹង ៤៥,៤៥% ខណៈ​និទ្ទេស​ល្អ​បង្គួរ​មាន ៨​នាក់ ឬ​ស្មើនឹង ៣៧,៣៦% និង​និទ្ទេស​មធ្យម​ចំនួន ៤​នាក់ ស្មើនឹង ១៨,១៨%។​ ​សម្រាប់​កម្មវិធី​រៀបចំ​ដោយ​សហព័ន្ធសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​នេះគឺ​ដើម្បី​ពង្រឹង​នូវ​គុណភាព​បច្ចេកទេស​ជូន​ដល់​គ្រូបង្វឹក​កម្រិត​១ ប្រភេទ​កីឡា​កាយសម្ព័ន្ធ​ឲ្យ​មានការ​យល់ដឹង​កាន់តែ​ប្រសើរ និង​ត្រៀមលក្ខណៈ​ឲ្យ​បានល្អ​សម្រាប់​ចំណេះ​ជំនាញ​មួយ​នេះ ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm