ចិន៖ មន្ទីរពេទ្យជាច្រើនរបស់ប្រទេសចិនស្ថិតក្រោមសម្ពាធខ្លាំងកាលពីថ្ងៃពុធ ទី២៨ ខែធ្នូ ខណៈរលកនៃការឆ្លងរាលដាលវីរុស COVID-19 កំពុងហក់ឡើងខ្លាំង បានប៉ះពាល់ដល់ធនធាននានានៅក្នុងប្រទេសដ៏ធំចុងក្រោយមួយនេះ ក្នុងការចាត់ទុកវីរុសនេះថាជាការឆ្លងតែក្នុងតំបន់ ឬក្នុងប្រទេសមួយប៉ុណ្ណោះ។

នៅក្នុងការផ្លាស់ប្ដូរគោលនយោបាយដ៏តក់ក្រហល់ ប្រទេសចិនកាលពីដើមខែនេះបានចាប់ផ្ដើមរំលាយចោល ពេលវេលារឹតត្បិតដ៏តឹងរ៉ឹងបំផុតនៃការបិទខ្ទប់ និងការពង្រីកការធ្វើតេស្ត ដើម្បីបញ្ចៀសការប៉ះពាល់សេដ្ឋកិច្ចដ៏ធំរបស់ខ្លួន សម្រាប់ការបើកប្រទេសឡើងវិញទាំងស្រុងនៅឆ្នាំក្រោយ។ យោងតាមក្រុមអ្នកជំនាញសុខភាពអន្តរជាតិ វិធានការដែលមានឡើង ក្រោយការតវ៉ាដ៏ធំនានាជាច្រើនថ្ងៃប្រឆាំងការរឹតត្បិតទាំងឡាយ មានន័យថាវីរុស COVID-19 កំពុងឆ្លងរាលដាលខ្លាំងខ្វះការគ្រប់គ្រង និងទំនងជាកំពុងឆ្លងដល់មនុស្សរាប់លាននាក់ក្នុងមួយថ្ងៃ។

ការឆ្លងខ្លាំងនៅរដូវរងាមុនការចូលមកដល់នៃពិធីបុណ្យចូលឆ្នាំចិននៅខែក្រោយ ដែលពលរដ្ឋចិនរាប់លាននាក់សង្ឃឹមថា នឹងធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេដើម្បីជួបជុំសាច់ញាតិ។ ក្រុមអាជ្ញាធរចិនបានទទួលស្គាល់ពីការផ្ទុះរាលដាលខ្លាំងមិនអាចតាមដានបាននៅពេលនេះ និងពិបាកក្នុងការកំណត់ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19៕
អត្ថបទ៖ សុខមាន