គុន​ល្បុក្កតោ​បើក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម ១៧០​នាក់

2022/12/29 05:29:35 pm        107

​គុន​ល្បុក្កតោ៖ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​២៨ ខែធ្នូ បានរៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៧០​នាក់។

ពិធី​បើក​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម កែវ រ៉េមី អនុប្រធាន​ទី​១ សហព័ន្ធ ហើយក៏​មានការ​ចូលរួម​ពី​ប្រតិភូ និង​កម្លាំង​ស្ម័គ្រចិត្ត​ជាច្រើន​ផងដែរ។​ លោក អ៊ូ តារា អគ្គលេខាធិការរង​សហព័ន្ធ​បាន​បញ្ជាក់ថា នេះ​គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំដែល​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា។ តែ​ដោយមាន​ការគាំទ្រ​បន្ថែម​ពី​វិស័យ​ឯកជន បាន​ជំរុញ​ឲ្យ​សហព័ន្ធ​រៀបចំ​ការប្រកួត​បានកា​ន់​តែ​ធំ និង​អស្ចារ្យ ស្របតាម​ស្ដង់ដារ​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ជា​ពិសោធន៍​ត្រៀម​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​លោក​ថា ការប្រកួត​នេះមាន​ប្រតិភូ គណៈកម្មការ គ្រូបង្វឹក និង​ក្រុមការងារ​ស្ម័គ្រចិត្ត​ចូលរួម​សរុប ២៨១​នាក់ក្នុងនោះ​មាន​កីឡាករ ១០២​នាក់ និង​កីឡាការិនី ៦៨​នាក់មកពី ២៥​សាលា​គុន និង​មកពី ១០​រាជធានី​-​ខេត្ត និង​ក្រសួង​ចំនួន ១។

ក្រោម​ការចង្អុលបង្ហាញ​របស់​ប្រធាន​សហព័ន្ធ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ច័ន្ទ សារុន សហព័ន្ធ​ក៏បាន​គិតគូរ​ដល់​ការធ្វើដំណើរ ហូបចុក និង​ស្នាក់នៅដល់​អ្នកចូលរួម​ទាំង​អស់​ផងដែរ។​ ​ឆ្លៀតឱកាស​នោះ ឯកឧត្តម កែវ រ៉េមី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ចលនា​គាំទ្រ​ក្បាច់គុន​ល្បុក្កតោ ទាំង​រដ្ឋ និង​វិស័យ​ឯកជនដែល​រួមចំណែក​អភិវឌ្ឍន៍​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន។ បន្ថែម​លើ​នេះ ឯកឧត្តម​បាន​អំពាវនាវ​ដល់​អាជ្ញាកណ្ដាល​-​ចៅក្រមត្រូវ​កាត់សេចក្ដី​ដោយ​អ​ព្យា​ក្រឹត្យ​បំផុត ដើម្បី​ផ្តល់នូវ​យុត្តិធម៌​ដល់​កីឡាករ​-​កីឡាការិនី ពិសេស​សម្រិតសម្រាំង​បាន​នូវ​ធនធាន​កីឡាករ​-​កីឡាការិនី​មាន​សមត្ថភាព​ពិតប្រាកដ ដើម្បី​ជំរុញ​វិស័យ​កីឡា​ក្បាច់គុន​របស់​បុព្វបុរស​ខ្មែរ​នេះ​ឲ្យ​កាន់តែ​ខ្លាំងក្លា និង​ល្បី​សុះសាយ​លើ​ឆាក​អន្ដរជាតិ​បន្ថែមទៀត៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm