រុស្ស៊ី​បង្កើន​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ​ទៅលើ​តំបន់ Kherson និង​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​

2022/12/29 05:51:17 pm        833

​អ៊ុយក្រែន៖ យោធា​អ៊ុយ​ក្រែ​ន​និយាយ​ថា ​កងកម្លាំង​រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​ដោយ​កាំភ្លើង​ត្បាល់ និង​កាំភ្លើង​ធំ​ទៅលើ​ទីក្រុង Kherson​ ដែល​ទើប​រំដោះ​បាន​ថ្មីៗ​នៅ​ក្នុង​ភាគ​ខាង​ត្បូង​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ ​ទី​២៨ ខែ​ធ្នូ ខណៈ​ដែល​ក៏​កំពុង​បង្កើន​សម្ពាធ​ផង​ដែរ​នៅ​តាម​សមរភូមិ​ជួរមុខ​នានា​នៅ​ភាគ​ខាងកើត​។

​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន បាន​និយាយ​នៅក្នុង​របាយការណ៍​ពេលព្រឹក​របស់​ខ្លួន​ថា រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ចំនួន ​៣៣​គ្រាប់​ចេញពី​ជើង​ទម្រ​បាញ់​រ៉ូ​កែ​ត​ពហុ​ជំនាញ ​ទៅលើ​គោលដៅ​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់ Kherson ក្នុង​រយៈពេល ​២៤​ម៉ោង​កាលពី​ព្រឹក​ថ្ងៃ​ពុធ តែ​រុស្ស៊ី​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ដែល​ថា ​ខ្លួន​បាន​ដាក់​គោលដៅ​លើ​ជន​ស៊ីវិល​នោះ​។ ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​ក៏បាន​បន្ត​ផង​ដែរ​នៅ​ជុំវិញ​ទីក្រុង Bakhmut គ្រប់គ្រង​ដោយ​អ៊ុយ​ក្រែ​ន ដែល​ពេលនេះ​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ខេត្ត Donetsk ភាគ​ខាងកើត និង​រហូតដល់​ភាគ​ខាងជើង​ជុំវិញ​ទីក្រុង Svatove និង​ទីក្រុង Kreminna ក្នុង​ខេត្ត Luhansk ជាទី​ដែល​កងកម្លាំង​អ៊ុយ​ក្រែ​នកំពុង​ព្យាយាម​វាយ​បំបែក​ខ្សែត្រៀម​របស់​រុស្ស៊ី​។

​ពន្លឺ​នៃ​ការចរចា​បញ្ចប់​សង្គ្រាម​នៅតែ​មិន​ទាន់​មាន​រហូតមកដល់​ខែ​ទី​១១ ​ទៅ​ហើយ​នោះ​។ ​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ពុធ​បាន​ទាត់ចោល​ផែនការ​សន្តិភាព ​១០​ចំណុច​របស់​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy ដោយ​និយាយ​ថា សំណើ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ត្រូវតែ​រាប់​បញ្ចូល​ នូវ​អ្វី​ដែល​ខ្លួន​ហៅថា​ការពិត​របស់​បច្ចុប្បន្ន​នៃ​តំបន់​ទាំង​៤ របស់​អ៊ុយ​ក្រែ​ន​ដែល​បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​របស់​រុស្ស៊ី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        38
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        48
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm