រដ្ឋបាល​លោក Joe Biden គំរាម​ក្រុមហ៊ុន​អាកាសចរណ៍​ដោយសារ​ការលុបចោល​ជើង​ហោះហើរ ខណៈ​មាន​ព្យុះ​ព្រិល​

2022/12/29 06:48:32 pm        512

​អាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​គំរាម​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ចេញ​មុខ​ទទួលខុសត្រូវ ជុំវិញ​ការ​ពន្យារពេល និង​លុបចោល​ជើងហោះហើរ ស្របពេល​រដ្ឋមន្ត្រី​ដឹកជញ្ជូនលោក Pete Buttigieg បាន​លើក​ឡើង​ចំ​ឈ្មោះ​ក្រុមហ៊ុន Southwest Airlines។ ទោះជា​យ៉ាង​ណាក៏​ដោយ​រដ្ឋបាល​របស់លោក ​Biden ត្រូវបាន​ចោទប្រកាន់ថា​បាន​រួម​ចំណែក​ដល់​បញ្ហា​នេះ​។

​ដោយមាន​ជាង​ពាក់កណ្តាល​នៃ​ទ្វីបអាមេរិក​ដែល​រង​ផលប៉ះពាល់​ ដោយ​ព្យុះ​ស៊ីក្លូន​រដូវរងា​ដ៏​ធ្ងន់ធ្ងរ យ៉ាងហោចណាស់​​ជើងហោះហើរ​ចំនួន ៣.១០០ ត្រូវបាន​លុបចោល​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃអាទិត្យ និង​ជើងហោះហើរ ចំនួន ៦ .៨០០បន្ថែមទៀតត្រូវបាន​ពន្យារពេល។ ការពន្យារពេល និង​ការលុបចោល​ជើងហោះហើរ​នៅតែមាន​ចំនួន​រាប់ពាន់​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ពុធ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នៅតែ​តស៊ូ ជាពិសេស​ក្នុង​ការបន្ត​សេវាកម្ម​ធម្មតានោះ​គឺ​ក្រុមហ៊ុន Southwest ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​មានតម្លៃ​ទាប​។

​យោងតាម​ក្រុមហ៊ុន FlightAware ដែលជា​គេហទំព័រ​តាមដាន​ជើងហោះហើរ ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Southwest ប្រមាណ ២.៥០៩ជើង ឬ ៦២ % នៃ​សេវាកម្ម​ដែល​បាន​គ្រោងទុក​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ត្រូវបាន​លុបចោល​កាលពី​រសៀល​ថ្ងៃ​ពុធ​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​លុបចោល​ជើងហោះហើរ​ជាង ១៤.៥០០ជើងចាប់​តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​មក​។ ​គិត​មកដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ​ព្រិល​នៅក្នុង​រដ្ឋ​ចំនួន​៨ របស់​សហរដ្ឋអាមេរិក​បាន​កើន​ឡើងដល់ ៦២​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm