នាយឧត្តមសេនីយ៍ អ៊ី ឈាន៖ គ្មានសម្ដេចតេជោ គ្មាននយោបាយឈ្នះ ឈ្នះ និងគ្មានសន្តិភាព

2022/12/29 07:09:37 pm        1.1 K

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពាជាតិ និងជាអតីតមេទ័ព នៃ របបកម្ពុជាប្រជាធិបតេយ្យ បានអះអាងថា បើគ្មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺគ្មាននយោបាយឈ្នះ ឈ្នះ ហើយក៏គ្មានសុខសន្តិភាពដូចរាល់ថ្ងៃនេះដែរ ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ក្នុងពិធីអបអរខួប២៤ឆ្នាំ នៃជ័យជំនះនយោបាយឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ អ៊ី ឈាន ​មានប្រសាសន៍ថា ​កាលពី ជាង​២០ឆ្នាំមុន បាន​ទទួល​យកពេញ​ទំហឹង នូវគោលនយោបាយ ៣ខ របស់សម្ដេចតេជោ ក្នុង នោះទី១. ការរស់រាន, ទី២. ការរក្សានូវតួនាទី មុខដំណែង និងទី៣. ការរក្សា​នូវ​ទ្រព្យ​សម្បត្តិ នេះហើយ​បានធ្វើឲ្យ​មានការជឿទុកចិត្ត ចំពោះសម្ដេចតេជោ ។

ឯកឧត្តម បានបង្ហាញការគាំទ្រចំពោះគោលនយោបាយឈ្នះ ឈ្នះ ​របស់សម្ដេចតេជោ ធ្វើឲ្យ​ប្រទេសជាតិ​មានការរីកចម្រើនលើគ្រប់វិស័យ​ និងធ្វើឲ្យកម្ពុជា​ មាន​កិត្យានុភាព​ទៅលើ ឆាក់​អន្តរជាតិ​ រួមទាំងការទទួលបានជោគជ័យ ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ​នៃកិច្ចប្រជុំអាស៊ាន​ ប្ដូរវេន ឆ្នាំ២០២២នេះផងដែរ ។

គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ អ៊ី ឈាន ធ្លាប់មានតួនាទីជាមេបញ្ជាការមួយរូប​របស់ ប៉ុល ពត កាន់ទិសខេត្តប៉ៃលិន ​ហើយ​បានធ្វើ​សមាហរណកម្ម​ចូលរួម​ជា​សម្ដេចតេជោ ​ហ៊ុន សែន កាល​ពីជាង ២០ឆ្នាំមុន ​នឹងបានក្លាយជាអភិបាលខេត្តប៉ៃលិន ​ហើយបានចាត់ទុកថា ​ជាតួអង្គមួយផងដែរ ធ្វើឲ្យនយោបាយឈ្នះ ឈ្នះ​ របស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm