ការវាយប្រហារ​របស់​រុស្សី​ធ្វើ​ឲ្យ​បុគ្គលិក​មន្ទីរពេទ្យ​សម្ភព​ទីក្រុង ​Kherson និង​ម្តាយ​តក់ស្លុត

2022/12/29 07:39:47 pm        687

​អ៊ុយក្រែន៖ ម្តាយ​ទើប​សម្រាលកូន និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​សម្ភព​នៅ​ទីក្រុង Kherson តក់ស្លុត​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​អ្វីដែល​នាយសេនាធិការរង​រប​ស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​នបាន​ចាត់ទុកថា ​ជាការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​មកលើ​អគារ​សម្ភព​មន្ទីរពេទ្យ​។

លោក Kyrylo Tymoshenko នាយ​សេនាធិការ​រងរ​បស់លោក Zelenskiy បាន​និយាយ​នៅលើ​បណ្តាញ Telegram ថា គ្មាន​នរណាម្នាក់​រងរ​បួស​នោះ​ទេ ហើយ​បុគ្គលិក និង​អ្នកជំងឺ​ត្រូវបាន​ផ្លាស់ប្តូរ​ទៅកាន់​ទីជម្រក​បណ្តោះអាសន្ន​។ ប្រធាន​មន្ទីរពេទ្យ​សម្ភព​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវបាន​គេ​នាំ​ទៅកាន់​ទីជម្រក​គេច​ពី​គ្រាប់​បែក​។ លោកស្រី Leonid Remyha និយាយថា បន្ទាប់ពី​ការវាយប្រហារ ការផ្ទុះ​ជាច្រើន​បាន​ចាប់ផ្តើម យើង​ក៏បាន​ផ្លាស់ប្តូរ​ស្ត្រី​មាន​ផ្ទៃពោះ​ភ្លាមៗ​ទៅកាន់​ជាន់​ក្រោម​ដី​។​ ​ផ្នែក​មួយចំនួន​នៃ​អគារ​មើលទៅ​រង​ការបំផ្លាញ​ខ្លាំង​ ដោយ​ទ្វារ និង​បង្អួច​បាន​បាក់បែក​។ លោកស្រី Tymoshenko បានឱ្យដឹងថា នៅពេល​ផ្ទុះ​នោះ​មាន​ស្ត្រី​ ៥​នាក់​ដែល​ទើប​សម្រាលកូន និង​បុគ្គលិក​ច្រើន​នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​។ ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ទាំង​ ៥​នាក់​បានទទួល​ការវះកាត់​កន្លះ​ម៉ោង​មុន​ពេល​ការវាយប្រហារ​។

​យោធា​អ៊ុយ​ក្រែ​ន​និយាយ​ថា កងកម្លាំង​រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​ដោយ​កាំភ្លើងត្បាល់ និង​កាំភ្លើង​ធំទៅលើ​ទីក្រុង Kherson ដែល​ទើប​រំដោះ​បាន​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ ខណៈដែល​កំពុង​ដាក់​សម្ពាធ​ឥតឈប់ឈរ​នៅ​សមរភូមិ​ក្នុង​តំបន់​ភាគ​ខាងកើត​ប្រទេស​។ នាយសេនាធិការ​កងក​ម្លាំ​ង​ប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន និយាយ​នៅក្នុង​របាយការណ៍​រប​ស់​ខ្លួន​ថា ប្រទេស​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ចំនួន ៣៣​គ្រាប់​ទៅកាន់​គោលដៅ​ស៊ីវិល​ក្នុង​ទីក្រុង Kherson ក្នុង​រយៈពេល ២៤​ម៉ោង​រហូតដល់​ថ្ងៃ​ពុធ​។​ ​កងកម្លាំង​រុស្ស៊ី​បាន​បោះបង់ចោល​ទីក្រុង Kherson កាល​ពី​ខែ​មុន ដែល​ទីក្រុង​នេះ​មាន​ទីតាំង​នៅតាម​ដង​ទន្លេ Dnipro និង​បម្រើ​ជា​ច្រកចូល​ទៅកាន់​តំបន់​គ្រី​មៀ​ភ្ជាប់​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី ដែល​មាន​សារៈ​សំខាន់​ជា​យុទ្ធសាស្ត្រ​។ អ៊ុយ​ក្រែ​ន​និយាយ​ថា ការវាយប្រហារ​របស់​រុស្ស៊ី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១០​នាក់​ស្លាប់ និង​របួស ៥៨​នាក់​នៅក្នុង​ទីក្រុង Kherson កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm