ក្រសួងប្រៃសណីយ៍ និងប្រតិបត្តិករទូរគមនាគម បង្កើនគុណភាពសេវាទូរស័ព្ទឱ្យល្អប្រសើរ

2022/12/29 08:04:07 pm        788

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​បានធ្វើការតេស្ត​សាកល្បង​ក្នុងការ​វាស់ស្ទង់​គុណភាព​សេវា​ទូរគមនាគមន​នៅតំបន់មួយចំនួនពិសេសតាមបុរី ​ដោយនៅពេលនេះ ក្រសួងរួម​ជាមួយក្រុមហ៊ុនប្រតិបត្តិករនានា​ ដើម្បីរៀបចំដាក់បន្ថែម​នូវបង្គោលអង់តែន ដើម្បីលើក​កម្ពស់​គុណភាពសេវាទូរគមនាគមនឲ្យកាន់តែល្អប្រសើរជាងមុន ដោយចាប់ផ្តើមពីខណ្ឌដូនពេញតទៅ។

ឯកឧត្តម ជា វ៉ាន់ដេត ​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ​និងទូរគមនាគមន៍ ​នៅក្នុងកិច្ច​សម្ភាសន៍​ជា​មួយទូរទស្សន៍ព័ត៌ ប៊ីធីវី នៅព្រឹកថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២២កន្លងទៅ ​បានមានប្រសាសន៍ថា ការជួប​ប្រទះ​បញ្ហាប្រឈមទាក់ទង​ នឹងសេវាទូរស័ព្ទចល័ត​ បានធ្វើឲ្យប៉ះពាល់​ដល់ប្រជាពលរដ្ឋយ៉ាងច្រើន ក្នុងការធ្វើការងារ ​ការប្រកបអាជីវកម្ម ​ក៏ដូចជាការសិក្សាជាដើម ​ដែលបញ្ហានេះ ក៏កើតមាន​ជាច្រើន​ឆ្នាំ​មកហើយដែរ ​ជាពិសេសនៅពេល​មាន​កំណើន​លំនៅឋាន ​និង​ប្រជាពលរដ្ឋ។

ឯកឧត្តម បានឲ្យដឹងថា នៅទីក្រុងភ្នំពេញ ​បានធ្វើការសាកល្បងគ្រប់កន្លែងទាំងអស់ ដោយ​ចំណាយ​ពេលពី២ ទៅ៣ខែ ក្នុងការធ្វើតេស្ត ដើម្បីផ្តល់សេវាឲ្យល្អប្រសើរជូនប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្រ្តី ​សង្ឃឹម​យ៉ាងមុតមាំថា ​នៅឆ្នាំ២០២៣ខាងមុខ ​នៅទូទាំងក្រុងភ្នំពេញ នឹង​មាន​សេវាល្អប្រសើរជាងមុន​ ក្នុងការប្រើប្រាស់​ប្រាស្រ័យ​ទាក់ទងគ្នា ​ហើយ ​ក្រសួង​ក៏​នឹងពង្រីកការងារ​នេះនៅ​តាមបណ្តាខេត្តទាំងអស់។

បច្ចុប្បន្នក្រុមការងារជំនាញនៃក្រសួងប្រៃសណីយ៍​កំពុងរៀបចំ និងបំពាក់ឧបករណ៍​វាស់​ស្ទង់​គុណភាព​សេវានៅតំបន់រាជធានីភ្នំពេញ ​ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍៕អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        43
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm