លោកជំទាវ យក់ សម្បតិ្ត ពិនិត្យទីតាំងដាក់បន្ថែមម៉ាស៊ីនស្កេនកម្តៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

2022/12/29 08:39:32 pm        839

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ រួមជាមួយឯកឧត្តម ហុក គឹមចេង អគ្គ​នាយកបច្ចេកទេសសុខាភិបាល ​និងឯកឧត្តម សុខ សំអាង​ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និង​អនុប្រធានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​និង​សហការីមន្ត្រីចត្តាឡីស័ក ​បាន​អញ្ជើញចុះ​ពិនិត្យ​ទីតាំង​ដាក់បន្ថែមម៉ាស៊ីនស្កេនកម្តៅចំនួន០៣គ្រឿង ​លើអ្នកដំណើរភ្ញៀវជាតិ​ និងអន្តរជាតិ ចូល​មកកាន់កម្ពុជា តាមច្រកទ្វារអន្តរជាតិភ្នំពេញ ​និងច្រកទ្វារVIP នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ។

លោកជំទាវវេជ្ជបណ្ឌិត បានប្រាប់BTV ព័ត៌មានថា ក្រុមការងារក្រសួង និងអាជ្ញាធរផ្នែក​ពាក់ព័ន្ធ​ទាំងអស់ បានចុះមកពិនិត្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ដែលជាទីតាំងទទួលអ្នកដំណើរ​យ៉ាង​ច្រើន និងដើម្បីពិនិត្យទីតាំងដាក់បន្ថែមនូវម៉ាស៊ីនស្កេនកម្តៅ​ចំនួន៣​គ្រឿងទៀត នៅ​ច្រក​ចេញចូល VIP ចំនួន១គ្រឿង ​និងធម្មតាចំនួន២គ្រឿង ​ដើម្បីធ្វើការតាមដានសុខភាពអ្នកដំណើរ​ដែលចូលមកកាន់កម្ពុជា ​ជាពិសេសដើម្បីឲ្យប្រាកដប្រជាថា គ្រប់អ្នកដំណើរដែលអញ្ជើញ​ចូល​មកកាន់កម្ពុជា មានកម្តៅធម្មតា ​ក្នុងករណីរកឃើញថា ​មានកើនកម្តៅ ​រហូតដល់៣៧.៥អង្សា ក្រុម​គ្រូពេទ្យនឹងអញ្ជើញអ្នកដំណើរទៅពិនិត្យសុខភាព ​ដើម្បីរក្សាសុខភាពជូនគាត់។

ទន្ទឹមនឹងនោះក្រសួងសុខាភិបាល ក៏បានដាក់នូវម៉ាស៊ីន​ស្កេនកម្តៅ​នៅអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និងនៅតាមច្រកព្រំដែនអន្តរជាតិផងដែរ ​ដើម្បីប្រាកដប្រជាថា អ្នកធ្វើដំណើរ​ទស្សនកិច្ច​មកកម្ពុជា ​មកលេងបងប្អូននៅក្នុងឱកាសឆ្លងឆ្នាំសកល​ ពួកគាត់មានសុខភាពល្អ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ក្នុងនាមក្រសួងសុខាភិបាល ​ក៏ដូចជាថ្នាក់ដឹកនាំ តែងតែ​យក​ចិត្តទុកដាក់ ​ជាពិសេស​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​តែងតែ​អំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រយ័ត្នប្រយែង​ និងអនុវត្តវិធានការ៣កុំ ៣ការពារ ​ជាពិសេសប្រជាពលរដ្ឋដែលមិនទាន់​ទទួល​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមអញ្ជើញទៅទទួលវ៉ាក់សាំង​នៅគ្រប់ទីកន្លែង ដូចជា​នៅ​មណ្ឌលសុខភាព ​មន្ទីពេទ្យបង្អែកដែលនៅជិតផ្ទះ​ ជាពិសេសបើបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅ​កម្សាន្តនៅទីតាំងរមណីយដ្ឋានផ្សេងៗ​ ត្រូវតែប្រយ័ត្នប្រយែង​ បើទោះបីថា​កម្ពុជា មានការ​ថមថយ​នូវអត្រាឆ្លងកូវីដ-19​ ប៉ុន្តែយើង​ត្រូវ​តែ​ប្រយ័ត្នប្រយែង៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm       
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm