រថយន្តសង្គ្រោះបន្ទាន់ ៣គ្រឿង ជាអំណោយសម្តេចតេជោ ត្រូវបានប្រគល់ជូនដល់​វិទ្យាស្ថាន​ទ័ពជើងគោក

2022/12/29 09:11:14 pm        869

កំពង់ស្ពឺ៖ រថយន្តសង្គ្រោះបន្ទាន់ចំនួន ៣គ្រឿង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាន​ប្រគល់​ជូនដ​ល់​វិទ្យាស្ថាន​ទ័ពជើងគោក បញ្ជាការដ្ឋានកងទ័ពជើងទឹក និងបញ្ជាការដ្ឋានរថក្រោះ។

ពិធីប្រគល់បានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយ​សេនាធិការ​ចម្រុះ នៃកងយោធពលខេមរភូមិន្ទ លោកឧកញ៉ាបណ្ឌិត ជា រតនា និងលោកឧកញ៉ា សុខ វណ្ណា នៅវិទ្យាស្ថានទ័ពជើងគោក នៅខេត្ដកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់រថយន្ដនាឱកាសនេះ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល សម្រាប់ដឹកជញ្ជូនសង្រ្គោះ អ្នកជំងឺបានទាន់ពេលវេលា។ នាយឧត្តមសេនីយ៍ អគ្គ​មេបញ្ជាការរង ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌របស់ លោក​ឧកញ៉ា​បណ្ឌិត ជា រតនា ដែលកន្លង​មក​បាន​ចូល​រួម​ចំណែក​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បម្រើ​សេវា​សាធារណៈ ពិសេសផ្នែក សុខាភិបាល ដែលជាកិច្ចការសំខាន់បំផុតមិនអាចខ្វះបាន។ នាយ​ឧត្តម​សេនីយ៍ ឥត សារ៉ាត់ បានបន្តថា រថយន្តសង្គ្រោះបន្ទាន់ទាំង៣នេះ នឹង​ប្រើ​ប្រាស់​ឲ្យ​ចំគោល​ដៅ ប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ក្នុងឱកាសនោះ លោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន សង្ឃឹម​ថា​ រថយន្ដ​នេះ នឹងបានជួយដល់ប្រជាពលរដ្ឋ ដែលត្រូវការសេវាសង្គ្រោះបន្ទាន់ជាចាំបាច់ ដើម្បី​សង្គ្រោះ​ជីវិត​បានទាន់ពេលវេលា ហើយនឹងបន្ដជួយ និង បំពេញ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ក្នុងការបម្រើសេវាសុខភាពនេះឱ្យកាន់តែប្រសើរ។ 

សូមបញ្ជាក់ថា រថយន្តសង្គ្រោះបន្ទាន់ទី៥៣, ៥៤, ៥៥ ដែលបានប្រគល់នៅពេលនេះ គឺ ១​គ្រឿង​ប្រគល់ជូន វិទ្យាស្ថានកងទ័ពជើងគោក ១គ្រឿងជូនទៅបញ្ជាការដ្ឋានកងទ័ពជើងទឹក និង ១គ្រឿង​ផ្សេងទៀត ជូនទៅបញ្ជាការដ្ឋានរថក្រោះ៕ អត្ថបទ៖ សូដាវណ្ណ

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm