អាមេរិក អឺរ៉ុប និង ​NATO ជំរុញឱ្យមាន​ការអត់ធ្មត់ ខណៈ​ច្រកព្រំដែន​ប្រទេស​ស៊ែ​ប៊ី​-​កូ​សូ​វ៉ូ​បិទ​

2022/12/29 09:35:17 pm        783

កូ​សូ​វ៉ូ៖ សហរដ្ឋអាមេរិក សម្ព័ន្ធ​យោធា​ណា​តូ និង​សហភាព​អឺរ៉ុបបាន​ជំរុញឱ្យមាន​ការអត់ធ្មត់​ខ្លាំង​នៅ​ភាគ​ខាងជើង​សាធារណៈរដ្ឋ​កូ​សូ​វ៉ូ ខណៈ​អាជ្ញាធរ​បាន​បិទ​ច្រក​ឆ្លងកាត់​នៅ​ព្រំដែន​ទី​បី​កាលពី​ថ្ងៃ​ពុធ ហើយ​ភាព​តានតឹង​បាន​កើនឡើង​ជាមួយ​ប្រជាជន​ស៊ែ​ប៊ី​ក្នុង​តំបន់​ជុំវិញ​ឯករាជ្យភាព​ឆ្នាំ២០០៨​។​

​អស់​រយៈពេល​ជាង ២០ឆ្នាំ​មកហើយ ប្រទេស​កូ​សូ​វ៉ូគឺជា​ប្រភព​នៃ​ភាព​តានតឹង​រវាង​ប្រទេស​លោកខាងលិច​ ដែល​គាំទ្រ​ឯករាជ្យភាព​របស់​ប្រទេស​នេះ ហើយ​រុស្ស៊ី​បាន​គាំទ្រ​ប្រទេស​ស៊ែ​ប៊ី​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ ដើម្បី​រារាំង​សមាជិកភាព​របស់​កូ​សូ​វ៉ូពី​អង្គការ​អន្តរជាតិ រួមទាំង​អង្គការសហប្រជាជាតិ​។ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិកបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា យើង​អំពាវនាវ​ឱ្យ​អ្នក​គ្រប់គ្នា​អនុវត្ត​ការអត់ធ្មត់​ខ្លាំង មាន​ចំណាត់ការ​បន្ទាន់ ដើម្បី​កាត់បន្ថយ​ស្ថានការណ៍​ដោយ​គ្មាន​លក្ខខណ្ឌ និង​ជៀសវាង​ពី​ការ​បង្កហេតុ ការគំរាមកំហែង ឬ​ការបំភិតបំភ័យ​។​

​បេសកកម្ម​របស់​សម្ព័ន្ធ​យោធា​ណា​តូ​នៅ​កូ​សូ​វ៉ូបាន​និយាយថា ខ្លួន​គាំទ្រ​ការសន្ទនា​រវាង​ភាគី​ទាំងអស់​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង ដែល​រួមមាន​ទាំង​ការបិទផ្លូវ​របស់​ប្រទេស​ស៊ែ​ប៊ី​ដោយ​រថយន្ត​ដឹកទំនិញ និង​រថយន្ត​ធុន​ធ្ងន់​ផ្សេងទៀត និង​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​ជាមួយ​នគរបាល​។ ប្រទេស​ស៊ែ​ប៊ីបានដាក់​កងទ័ព​រប​ស់​ខ្លួន​លើ​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​កាលពី​ថ្ងៃ​ចន្ទ​។ ចំណែក​វិមាន​ក្រឹម​ឡាំង​វិញបាន​បដិសេធ​ការអះអាង​របស់​ប្រទេស​កូ​សូ​វ៉ូថា រុស្ស៊ី​កំពុងផ្តល់​ឥទ្ធិពល​ដល់​ប្រទេស​ស៊ែ​ប៊ីដើម្បី​ធ្វើឱ្យមាន​អស្ថិរភាព​ប្រទេស​កូ​សូ​វ៉ូ ដោយ​និយាយថា ស៊ែ​ប៊ី​កំពុង​ការពារ​សិទ្ធិ​ជន​ជាតិ​ភាគតិច​ស៊ែ​ប៊ី​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        827
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        456
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm